មួយសប្តាហ៍ទារកក្នុងផ្ទៃកម្រើកប៉ុន្មានដង ទើបចាត់ទុកថាមានសុខភាពល្អ?

0
11

ជាធម្មតា ទារកក្នុងផ្ទៃចាប់ផ្តើមចេះកម្រើកនៅសប្តាហ៍ទី៧ ប៉ុន្តែដោយសារទារក នៅតូចពេកការកម្រើករបស់ពួកគេមិនអាចប៉ះពាល់ ឬធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ថាមានលចនានោះទេ។ នៅពេលទារក​ ចាប់ផ្តើមធំធាត់ឡើង ចលនានឹងមានកាន់តែខ្លាំង ហើយម្តាយអាចដឹងថាទារកធ្វើចលនានៅចន្លោះសប្តាហ៍ទី ១៨ ទៅទី២០។

តើក្នុងមួយសប្តាហ៍ទារកមានការកម្រើកប៉ុន្មានដង?

ការកម្រើករបស់ទារក នឹងកើតឡើងជាលំដាប់ប្រហែលជា ២០០ដងក្នុងមួយសប្តាហ៍។ ចាប់ពីពេលមានគភ៌ ២០សប្តាហ៍រហូតដល់ការមានគភ៌ ៣២សប្តាហ៍ ការកម្រើកខ្លាំងបំផុត។ ការកម្រើកតាមកាលកំណត់ស្របតាមវដ្តនៃការគេងរបស់ទារក។ វដ្តនៃការគេងរបស់ទារកត្រូវចំណាយពេលប្រហែលជា ២០ទៅ៤០នាទី ហើយច្រើនបំផុត ៩០នាទី បន្ទាប់ពីនោះ ការកម្រើកនឹងត្រូវបានកាត់បន្ថយនៅពេលចាប់ផ្តើមធំ ព្រោះកន្លែទំនេររបស់ស្បូនមានកាន់តែតិច។

ផ្ទុយទៅវិញ ប្រសិនបើទារកមានការកម្រើកតិច អាចបណ្តោលមកពីទារកមានសុខភាពទន់ខ្សោយ ឬមានបញ្ហាណាមួយដែលកំពុងតែកើតឡើង។ ដូច្នេះអ្នកម្តាយគួរតែចេះតាមដានការកម្រើករបស់ទារកនៅក្នុងផ្ទៃដោយខ្លួនឯង។

ប្រសិនបើទារក មានការកម្រើកតិចជាង ១០ដង ក្នុងរយៈពេល ១២ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការវាយតម្លៃបន្ថែមអំពីសុខភាពរបស់ទារកភ្លាម។

ម្យ៉ាងវិញទៀត អ្នកម្តាយអាចសង្កេតមើលការកម្រើករបស់ទារកបន្ទាប់ពីការញ៉ាំអាហារ ១ម៉ោង។ ប្រសិនបើទារកកម្រើកតិចជាង ៣ដងក្នុងរយៈពេល ១ម៉ោង ចូលរាប់បន្ថែម ១ម៉ោងទៀត។ បើទារកនៅតែកម្រើកតិចជាង ៣ដង សូមទៅជួបគ្រូពេទ្យភ្លាម។

ការកម្រើកតិច អាចជាសញ្ញាខ្វះអុកស៊ីសែន ដែលធ្វើឲ្យចលនារាងកាយរបស់ទារកមានតិច ហើយវិធីល្អម្យ៉ាងគត់ គឺការទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here