ទម្ងន់រាងកាយស្តង់ដារ ដែលត្រូវកើនឡើងបន្ថែមអំឡុងពេលមានផ្ទៃពោះ

0
1

អំឡុងពេលមានផ្ទៃពោះ អ្នកម្តាយមិនគួរគ្រប់គ្រងទម្ងន់ដោយការតមអាហារនោះឡើយ។ ផ្ទុយទៅវិញពួកគេគួរតែកាត់បន្ថយអាហារដែលមានជាតិស្ករ និងខ្លាញ់ច្រើនដូចជា បង្អែម និងអាហារសម្បូរខ្លាញ់ជាដើម។

ការឡើងទម្ងន់ច្រើនពេក អាចបណ្តោលឲ្យជាតិស្ករក្នុងឈាម ឬខ្លាញ់ កើនឡើងខ្ពស់ ដែលអាចវិវត្តទៅជាជំងឺទឹកនោមផ្អែម ឬជំងឺព្រាយក្រឡាភ្លើង អំឡុងពេលមានផ្ទៃពោះ។ លើសពីនេះអ្នកម្តាយពិបាកក្នុងការធ្វើចលនា អស់កម្លាំង ហើមដៃជើង ហើយចុងក្រោយ គឺពិបាកសម្រាល។ ចំពោះអ្នកដែលឡើងទម្ងន់តិចពេកក៏មិនល្អដែរ គឺវាអាចបណ្តោលឲ្យទារក មានការលូតលាស់យឺតយ៉ាវ។

ដូច្នេះទម្ងន់រាងកាយរបស់អ្នកម្តាយអំឡុងពេលមានផ្ទៃពោះ គួរតែកើនឡើងតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

១.អ្នកម្តាយដែលមានទម្ងន់ធម្មតា គួរតែឡើងទម្ងន់បន្ថែម ១២ទៅ ១៦គីឡូក្រាម។

២.អ្នកម្តាយដែលមានទម្ងន់ស្រាល ឬស្គម គួរតែឡើងទម្ងន់ចាប់ពី ១៣ទៅ១៨គីឡូក្រាម។

៣.អ្នកម្តាយដែលធាត់ គួរតែឡើងទម្ងន់ចាប់ពី ៧ទៅ ១២គីឡូក្រាម។

៤.អ្នកម្តាយដែលមានកូនភ្លោះ គួរតែឡើងទម្ងន់ចាប់ពី ១៦ទៅ ២០គីឡូក្រាម។

ទោះជាយ៉ាងណាក៏ដោយ ការឡើងទម្ងន់អំឡុងពេលមានផ្ទៃពោះ ត្រូវយកទម្ងន់ស្តង់ដារបូកជាមួយនឹងទម្ងន់បន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។ ឧទារហណ៍ ស្ត្រីដែលមានកម្ពស់ ១៦០សង់ទីម៉ែត្រ ត្រូវតែមានទម្ងន់ ៥០គីឡូក្រាម គឺជាទម្ងន់ស្តង់ដាររបស់ស្ត្រីធម្មតា គួរតែឡើងទម្ងន់ចាប់ពី ១២ទៅ ១៦គីឡូក្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here