នៅត្រីមាសទី១ អ្នកម្តាយមិនឡើងទម្ងន់​សោះ ទារកអាចមានបញ្ហាឬទេ?

0
5

កង្វល់មួយក្នុងចំណោមកង្វល់ជាច្រើនរបស់អ្នកម្តាយថ្មោងថ្មី ដែលទើបតែមានផ្ទៃពោះលើកដំបូង គឺការឡើងទម្ងន់តិច ឬមិនឡើងទម្ងន់ទាល់តែសោះ។ តើការឡើងទម្ងន់តិច​ ឬមិនឡើងសោះ អាចមានផលប៉ះពាល់ដល់ ទារកក្នុងផ្ទៃឬទេ? ដោយសារតែភាគច្រើន នៅក្នុងត្រីមាសដំបូង អ្នកម្តាយភាគច្រើនតែងតែជួបបញ្ហាចាញ់កូន ដែលមិនអាចញ៉ាំអាហារបាន ដូច្នេះទម្ងន់មិនអាចមិនឡើង ឬឡើងតិចតួច។

ក្រៅពីការមិនឡើងទម្ងន់ អ្នកម្តាយខ្លះអាចចាញ់រហូតដល់ស្រកទម្ងន់ទៅវិញក៏មានដែរ។ តាមពិតម្តាយដែលមានផ្ទៃពោះនៅត្រីមាសទី១ ប្រហែលជាមិនឃើញមានការផ្លាស់ប្តូរទម្ងន់ប៉ុន្មានទេ ព្រោះទារក ៣ខែដំបូងមានទម្ងន់តែ ៥០ក្រាមប៉ុណ្ណោះ ដូច្នេះទម្ងន់មិនឡើង មិនមែនជាកង្វល់ឡើយ។ លុះត្រាតែអ្នកមិនអាចញ៉ាំបានទាល់តែសោះ គ្រូពេទ្យនឹងណែនាំឲ្យអ្នកម្តាយទទួលទានវីតាមីនមួយចំនួន ដើម្បីផ្តល់ឲ្យរាងកាយនូវអាហារបំប៉នពេញលេញ។

សរុបមក ការមិនឡើងទម្ងន់នៅត្រីមាសទី១ មិនបញ្ជាក់ថា ទារកនៅក្នុងផ្ទៃមិនមានភាពរឹងមាំនោះទេ។ ព្រោះនៅត្រីមាសទី១ អ្នកម្តាយមានអាការចាញ់កូន ដែលធ្វើឲ្យទម្ងន់មិនកើនឡើង។ ប៉ុន្តែជាទូទៅនៅត្រីមាសទី១ ទម្ងន់របស់អ្នកម្តាយនឹងកកើនឡើងត្រឹមតែ ១ទៅ២គីឡូក្រាមប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here