ចំពោះស្ត្រីមានផ្ទៃពោះដែលចាញ់កូនរហូតញ៉ាំអ្វីមិនបាន ត្រូវទទួលទានថ្នាំគ្រាប់វីតាមីនបន្ថែម ទើបអាចផ្តល់អាហារបំប៉នដល់រាងកាយគ្រប់គ្រាន់។ ក៏ប៉ុន្តែវីតាមីន មិនមែនចេះតែទទួលទានតាមអំពើចិត្តនោះទេ ប្រសិនបើអ្នកទទួលទានច្រើននហួសប្រមាណ វាអាចបង្កគ្រោះថ្នាក់ដល់ទារកទៅវិញ។
ដូចជាវីតាមីន A និង B ប្រសិនបើអ្នកទទួលទានលើស អាចបណ្តោលឲ្យខ្សោយតម្រង់នោម និងប្រព័ន្ធប្រសាទរបស់ទារក។
ប្រសិនបើអ្នកម្តាយទទួលទានវីតាមីន D ច្រើនពេក អាចបង្កឲ្យមានបញ្ហាមិនប្រក្រតីនៅក្នុងប្រព័ន្ធសរសៃឈាមរបស់ទារក។ ចំពោះវីតាមីន K3 ក្នុងបរិមាណច្រើន អាចបណ្តោលឲ្យហូរឈាមចំពោះទារកទើបនឹងកើត បណ្តោលឲ្យមានរោគសញ្ញាស្លេកស្លាំង និងខាន់លឿង។ ជាពិសេសមុខារនៃថ្លើមមិនដំណើរការខុសប្រក្រតី ដូច្នេះប្រសិនបើអ្នកចង់លេបថ្នាំគ្រាប់វីតាមីនបន្ថែម គួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់។
របបអាហារដែលសម្បូរវីតាមីន
១.អ្វីដែលសំខាន់ ក្រៅពីជ្រើសរើសអាហារបំប៉នដែលសម្បូរវីតាមីន អ្នកម្តាយក៏ត្រូវគិតដល់អាហារដែលមានផាសុខភាពផងដែរ។ នៅពេលមានផ្ទៃពោះ រាងកាយរបស់អ្នកត្រូវការកាឡូរីប្រហែល ២០ភាគរយកច្រើនជាងអ្វីដែលរាងកាយមនុស្សស្រីធម្មតាត្រូវការ។
២.សារធាតុចិញ្ចឹមដែលអ្នកម្តាយគួរតែបង្កើនការទទួលទានរួមមាន ប្រូតេអ៊ីន ជាតិរ៉ែ វីតាមីន និងជាតិដែក។ សារធាតុទាំងនេះមាននៅក្នុងសាច់ ស៊ុត ទឹកដោះគោ គ្រាប់ផ្លែឈើ បន្លែ…។
ទោះជាយ៉ាងណា ដើម្បីឲ្យទារកក្នុងផ្ទៃ ក៏ដូចជាអ្នកម្តាយខ្លួនឯងមានសុខភាពល្អ គួរតែជៀសវាងគួរជក់បារី គ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ឬកាហ្វេអ៊ីនឡើយជាដើម៕