ម៉ាក់ៗកុំភ័យ! សុដន់​តូចក៏អាចផលិត​ទឹកដោះ​ឲ្យ​កូនបៅ​ហៀរហូរដែរ

0
1

សុដន់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ស្រី ព្រោះ​វា​អាចជួយ​បង្កើន​នូវ​ភាព​ទាក់ទាញ​បាន​មួយកម្រិត​ដែរ។ លើសពីនេះ សុដន់​មាន​តួនាទី​ផលិត​ទឹកដោះ​សម្រាប់​ឲ្យ​កូនបៅ​នៅពេល​កើតមក ហើយ​ទឹកដោះ មាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង​ដែល​ទារ​ត្រូវការ ដើម្បី​លូតលាស់។ ក៏ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឮ​ទេ សុដន់​តូច​មិនអាច​ផលិត​ទឹកដោះ​ឲ្យ​កូនបៅ​បាន​គ្រាប់​គ្រាន់?

ស្ត្រី​មួយចំនួន​តែងតែ​ព្រួយបារម្ភ​អំពី​ទំហំ​សុដន់​របស់​ពួកគេ ព្រោះ​ខ្លាច​មិនអាច​បំពេញតម្រូវការ​កូន​បាន​គ្រប់គ្រាន់ ក៏ប៉ុន្តែ​អ្នកជំនាញ​មិនបាន​ផ្តល់​អនុសាសន៍ ដូច​អ្វីដែល​ស្ត្រី​ទាំងអស់នោះ​គិត​ឡើយ។

អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ពន្យល់ថា សុដន់​តូច ឬក៏​ធំ មិនមែនជា​បញ្ហា​ដែល​គួរ​បារម្ភ​នោះឡើយ ព្រោះ​សុដន់​ដែល​ទារក​បៅ​កាន់តែច្រើន វា​នឹង​ផលិត​ទឹកដោះ​កាន់តែច្រើន​ដូចគ្នា។ សម្រាប់​អ្នក​ដែលមាន​សុដន់​ធំ​ក៏​ដោយសារតែ​ជាតិ​ខ្លាញ់​តែ​ប​ណ្ណោះ គឺ​មិន​ទាក់ទង​ទៅនឹង​បរិមាណ​នៃ​ការផលិត​ទឹកដោះ​នោះទេ។

ទោះជា​យ៉ាងណា ក្នុងករណី​សុដន់​មិន​រីក​ធំ​ជាង​មុន​សោះ​អំឡុងពេល​មាន​ផ្ទៃពោះ អា​ចប​ណ្តោ​ល​មកពី​សុដន់​គ្មាន​ក្រពេញ​ជាលិកា​គ្រប់គ្រាន់ នេះហើយ​ជា​មូល​ហេតុដែល​ស្ត្រី​មួយចំនួន​គ្មាន​ទឹកដោះ​ឲ្យ​កូនបៅ​គ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ចំពោះ​ស្ត្រី​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត ធ្លាប់​ឆ្លងកាត់​ការវះកាត់​សុដន់ និង​មាន​ទម្លាប់​ជក់បារី ក៏​អាចធ្វើ​ឲ្យ​ទឹកដោះ​ផលិត​តិចជាង​មនុស្ស​ស្រី​ផ្សេងទៀត​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here