វិធីបង្ការកុំឲ្យទារកក្នុងផ្ទៃខ្វះអាហារូបត្ថម្ភ

0
1

កង្វះអាហារូបត្ថម្ភ អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យទារកក្នុងផ្ទៃប្រឈមនឹងហានិភ័យរលូត កើតមិនគ្រប់ខែ មិនគ្រប់គីឡូ ស្លាប់ក្នុងផ្ទៃ។ ជាពិសេសប្រសិនបើការកង្វះអាហារូបត្ថម្ភកើតឡើនៅក្នុងអំឡុងខែដំបូង និងក្រោយក្រោយនៃការមានផ្ទៃពោះ អាចបណ្តោលឲ្យខួរក្បាល និងរាងកាយទារកវិវត្តមិនបានពេញលេញ។

ចំពោះរោគសញ្ញានៃការកង្វះអាហារូបត្តម្ភចំពោះទារកក្នុងផ្ទៃ ត្រូវបានគេសង្កេតមើលតាមរយៈ ទំហំពោះ និងអាយុនៃការមានផ្ទៃពោះសមស្របគ្នាដែរឬទេ? តើការឡើងទម្ងន់របស់អ្នកម្តាយតាមស្តង់ដារឬទេ? ឬក៏អ្នកម្តាយស្ថិតនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ឬអត់?

ដូច្នេះដើម្បីការពារកុំឲ្យទារកក្នុងផ្ទៃជួបបញ្ហាកង្វះអាហារូបត្ថម្ភ អ្នកម្តាយគួរតែព្យាយាមទទួលទានអាហារដែលសម្បូរប្រូតេអ៊ីនឲ្យបានច្រើន និងព្យាយាមជៀសឲ្យឆ្ងាយពីកត្តាមួយចំនួន។

១.ឈប់ផឹកស្រា ឬជក់បារី។

២​.កុំបណ្តោយឲ្យចាញ់ខ្លាំង រហូតមិនអាចញ៉ាំអ្វីលែងបាន។

៣.កុំឲ្យបណ្តោលឲ្យរាងកាយមានជំងឺរ៉ាំរ៉ៃ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ។

៤.កុំប្រញាប់យកកូននៅអាយុក្រោម ១៨ឆ្នាំ ព្រោះរាងកាយពួកគេនៅតែត្រូវការអាហារបន្ថែមសម្រាប់ការលូតលាស់។

៥.កុំប្រឹងធ្វើការធ្វើការខ្លាំង ស្ត្រេសច្រើន ឬស្ថិតនៅក្នុងបរិយាកាសដែលបង្កគ្រោះថ្នាក់ដល់សុខភាពឲ្យសោះ។

ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងលក្ខខណ្ឌណាមួយដូចខាងលើ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ដើម្បីកុំឲ្យទារកក្នុងផ្ទៃខ្វះអាហារូបត្ថម្ភ ដែលបង្កហានិភ័យផ្សេងៗកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here