ហានិភ័យជៀសមិនរួច ចំពោះអ្នកម្តាយដែលពពោះកូនថ្លោសជ្រុល

0
1

ជាទូទៅ ទារកដែលមានទម្ងន់ ៤,០០០ ក្រាម ឬច្រើនជាងនេះត្រូវបានគេចាត់ទុកថា ថ្លោសជ្រុល។ ប៉ុន្តែភាពថ្លោសរបស់ទារកនៅតាមបណ្តោលប្រទេសនីមួយៗ មានភាពខុសប្លែកពីគ្នា ដោយសារតែឪពុកម្តាយនៅប៉ែកអ៊ឺរ៉ុប មានមាឌធំៗជាងប្រជាជននៅតំបន់អាស៊ី។

បុព្វហេតុដែលធ្វើឲ្យទារកក្នុងផ្ទៃថ្លោសជ្រុល គឺអ្នកម្តាយធាត់ពេក ទម្ងន់រាងកាយរបស់ឪពុកម្តាយធំជាងធម្មតា រយៈពេលពពោះយូរពេក…។ ជាពិសេស អ្នកម្តាយដែលមានទម្ងន់ធាត់ខ្លាំង គឺមាន៥ទៅ១៥ភាគរយ ដែលប្រឈមនឹងការពពោះកូនថ្លោសជ្រុល។

ខាងក្រោមនេះគឺជាហានិភ័យ ចំពោះអ្នកម្តាយដែលពពោះកូនថ្លោសជ្រុល៖

១.ឆ្អឹងអាងត្រគាករបស់អ្នកម្តាយ គឺមិនសមាមាត្រទៅនឹងទំហំរបស់ទារកឡើយ ដែលធ្វើឲ្យពិបាកក្នុងការកើត ឬកើតមិនរួចតែម្តង។

២.ប្រសិនបើទារកមានទម្ងន់លើសពី ៤,០០០ក្រាម គ្រូពេទ្យនឹងសម្រេចធ្វើការវះកាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ទាំងម្តាយ និងកូន។

៣.ប្រសិនបើអ្នកម្តាយមានជំងឺទឹកនោមផ្អែម នឹងមានភាពមិនប្រក្រតីនៃសរសៃឈាមដែលផ្គត់ផ្គង់សរីរាង្គអាងត្រគាក និងតម្រងនោម។ មិនតែប៉ុណ្ណោះ ជំងឺលើសឈាមនឹងកើនឡើងប្រមាណជា ៤ដង ហើយបើទោះបីជាមិនមានជំងឺសរសៃឈាម ឬតម្រងនោម ក៏វានៅតែអាចឆ្លងមេរោគយ៉ាងងាយ ដោយសារតែភាពស៊ាំនៃរាងកាយមានកម្រិតទាប។

៤.មរណភាពនៃការមានផ្ទៃពោះ គឺខ្ពស់ជាងធម្មតាចាប់ពី ៣ទៅ៨ដង ឬ៤ទៅ១២ភាគរយ ដោយសារតែការថយចុះជាតិស្ករក្នុងឈាម។

៥.ទារកខូចទ្រង់ទ្រាយពីកំណើតកើនឡើង ២ទៅ៣ដង។

៦.ការសម្រាលកូនមិនគ្រប់ខែកើនឡើង ២ទៅ៣ដង ដោយសារតែផលវិបាកដូចជា លើសឈាមពេលមានផ្ទៃពោះ។

៧.អត្រាពិការភាពរបស់ទារក ត្រូវបានគេរកឃើញថាខ្ពស់ជាងធម្មតា ហើយឱកាសដែលកុមារមានជំងឺទឹកនោមផ្អែម គឺលើសពីធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here