នៅពេលពេញវ័យ មនុស្សប្រុសតែងតែផ្លាស់ប្តូរសំលេង ហើយកម្ពស់ក៏លូតគួរឲ្យកត់សម្គាល់ផងដែរ ចំណែកឯមនុស្សស្រីវិញដឹងតាមរយៈការមករដូវ។ ទោះជាយ៉ាងណាក្នុងករណីដែលកូនរបស់អ្នកគ្រប់វ័យហើយ តែមិនទាន់បង្ហាញសញ្ញាទាំងនេះទៀត គឺជារឿងដ៏គួរឲ្យបានរម្ភមួយ ដែលអាណាព្យាបាលគ្រប់រូបគួរតែប្រញាប់នាំពួកគេទៅមន្ទើរពេទ្យឲ្យបានឆាប់។
តែមុននឹងបញ្ចូនពួកគេទៅមន្ទីរពេទ្យ អ្នកគួរតែដឹងពីហេតុផលដែលបណ្តោលឲ្យពួកគេក្រពេញក្រមុំជាមុនសិន។
កត្តាទី១៖ ប្រសិនបើកូនរបស់អ្នកលើសទម្ងន់ខ្លាំង ត្រូវចាក់វិធានការសម្រកទម្ងន់ជាបន្ទាន់ ព្រោះវាជាដើមហេតុមួយដែលធ្វើឲ្យភាពពេញវ័យរបស់ពួកគេត្រូវពន្យាពេល។
កត្តាទី២៖ ហ្សែន ក៏ជាកត្តាមួយដែលអាចបណ្តោលឲ្យភាពពេញវ័យត្រូវមានភាពយឺតយ៉ាវផងដែរ។ ដូច្នេះ ប្រសិនបើអ្នកស្ថិតនៅក្នុងលក្ខខណ្ឌបែបនេះ កូនរបស់អ្នកច្បាស់ជាមានឱកាសក្រពេញវ័យដូចគ្នាដែរ។
ក្រៅពីកត្តាពីរយ៉ាងនេះ សូម្បីតែបញ្ហាសុខភាពផ្សេងៗក៏អាចធ្វើឲ្យកូនរបស់អ្នកក្រិនមិនងាយពេញវ័យដែរ។ ដូច្នេះប្រសិនបើកូនរបស់អ្នកមានវ័យ ១៥ឆ្នាំទៅហើយ នៅតែមិនបង្ហាញសញ្ញាពេញវ័យទៀត សូមប្រញាប់ទៅមន្ទើរពេទ្យជាបន្ទាន់៕