អ្នកម្តាយចូលចិត្តញ៉ាំអាហារផ្អែម តើទឹកដោះអាចប្តូររសជាតិទៅជាផ្អែមឬទេ?

0
1

ដោយសារតែអ្នកម្តាយមួយចំនួនមានការព្រួយបារម្ភខ្លាចរសជាតិទឹកដោះត្រូវបានផ្លាស់ប្តូរ ទើបពួកគេមិនហ៊ានទទួលទានអាហារផ្អែមទាល់តែសោះ។ តើការទទួលទានអាហារផ្អែមពិតជាអាចធ្វើឲ្យរសជាតិទឹកដោះរបស់អ្នកម្តាយមានការផ្លាស់ប្តូរមែនទេ?

តាមពិតការទទួលទានរបស់ផ្អែមយ៉ាងណាក៏ដោយ ក៏ទឹកដោះម្តាយមិនប្រែប្រួលរសជាតិដែរ ហើយទារកនៅតែអាចទទួលបានអត្ថប្រយោជន៍ពីភាពធម្មជាតិនៃទឹកដោះម្តាយដដែល។

ភាពផ្អែមនៃទឹកដោះពីធម្មជាតិ បានមកពីជាតិស្ករដែលគេហៅថា ឡាក់តូស(Lactose) ដែលរាងកាយផលិតចេញពីអាហារ។ ជាតិផ្អែមឡាក់តូស នេះនឹងបំលែងទៅជាថាមពលដល់ទារក ជួយជំរុញដល់ការលូតលាស់ ជួយឲ្យប្រព័ន្ធរំលាយអាហារទារកដំណើរការបានល្អ។ បើទោះជាអ្នកម្តាយញ៉ាំអាហារផ្អែមប៉ុណាទេ វាមិនអាចកាត់បន្ថយសារធាតុចិញ្ចឹមនៅក្នុងទឹកដោះម្តាយបានឡើយ ហើយទឹកដោះនៅតែផ្តល់ប្រយោជន៍សមស្របសម្រាប់ទារកតាមធម្មជាតិជានិច្ច។

ប៉ុន្តែប្រសិនបើអ្នកម្តាយញ៉ាំអាហារផ្អែមខ្លាំងពេក អាចមានផលអវិជ្ជមានដល់រាងកាយអ្នកម្តាយខ្លួនឯង។ ដោយសារតែការជាតិស្ករលើសកម្រិត អាចបង្កើនការកកុញនៅក្នុងរាកងាយ ហើយបង្កទៅជាខ្លាញ់ដែលធ្វើឲ្យអ្នកម្តាយធាត់ និងមានជំងឺទឹកនោមផ្អែម។

សរុបមកវិញ ទោះជាអ្នកម្តាយញ៉ាំអាហារផ្អែមខ្លាំងក៏ដោយ ក៏មិនជះឥទ្ធិពលដល់តម្លៃអាហារូបត្ថម្ភនៃទឹកដោះម្តាយដែរ ហើយទារកនៅតែទទួលបានអត្ថប្រយោជន៍ពីទឹកដោះដដែល៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here