ចង់ឲ្យកូនមានរាងកាយមាំមួន ខួរក្បាលឆ្លាតវៃ គួរធ្វើរឿងទាំងនេះមុនពេលមានផ្ទៃពោះ

0
1

មុនពេលសម្រេចចិត្តយកកូន រឿងដំបូងគេដែលឪពុកម្តាយត្រូវគិត គឺសុខភាពខ្លួនឯង។ ព្រោះវាជាចំណុចចាប់ផ្តើមដ៏សំខាន់ ប្រសិនបើអ្នកមានសុខភាពទន់ខ្សោយ ឬមានជំងឺប្រចាំកាយ វាមិនត្រឹមតែប៉ះពាល់ដល់ការលូតលាស់រាងកាយរបស់ទារក ប៉ុណ្ណោះទេ សូម្បីតែបញ្ញារបស់ទារកក៏មានភាពទន់ខ្សោយជាងគេដែរ។

ឪពុកម្តាយទាំងឡាយគួរតែត្រៀមខ្លួនឲ្យរួចរាល់ទាំងសុខភាពផ្លូវការ និងផ្លូវចិត្ត ដើម្បីឲ្យការពពោះប្រកបដោយសុវត្ថិភាព និងទារកមានសុខភាពល្អដូចអ្វីដែលអ្នកចង់បាន។

១.ឪពុកម្តាយគួរតែពិនិត្យប្រវត្តិឲ្យច្បាស់លាស់ មិនថាអ្នកទាំងពីមានជំងឺតំណរពូជ ឬក៏អត់នោះទេ។

២.បន្ទាប់ពីដឹងពីប្រវត្តហើយ អ្នកត្រូវបន្តពិនិត្យរាងកាយទៀត ដើម្បីដឹងថាអ្នកទាំងពីមានជំងឺដែលប៉ះពាល់ដល់ការមានផ្ទៃពោះឬទេ។ បើមានអ្នកអាចធ្វើការព្យាបាលជាមុនសិន មុននឹងចាប់ផ្តើមមានផ្ទៃពោះ។

៣.យកចិត្តទុកដាក់ទៅលើអាហារដែលអ្នកបរិភោគ ឲ្យមានជាតិវជាតិ និងសមាមាត្រល្អ។ លើសពីនេះអ្នកគួរតែបំប៉នរាងកាយ ដោយការទទួលទានអាស៊ីតហ្វូលិក មុនពេលមានផ្ទៃពោះ៣ខែ។ នៅពេលអាស៊ីតហ្វូលិកចូលទៅក្នុងរាងកាយរបស់អ្នកម្តាយ វានឹងជួយកាត់បន្ថយភាពមិនប្រក្រតីនៃការបែងចែកកោសិកានៅក្នុងអំប្រ៊ីយ៉ុង និងកាត់បន្ថយហានិភ័យនៃការរលូតកូន ឬពិការភាព។

៤.ទម្ងន់ក៏អ្នកគួរតែយកចិត្តទុកដាក់ផងដែរ ប្រសិនបើអ្នកលើសទម្ងន់មុនពេលមានផ្ទៃពោះ គួរតែគ្រប់គ្រងឲ្យមានស្ថិរភាពជាមុនសិន។ តាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ Auckland Children’s Hospital សហរដ្ឋអាមេរិកបានរកឃើញថា ស្ត្រីដែលធាត់មុនពេលមានផ្ទៃពោះ អាចមានហានិភ័យកូនកើតមកមានបញ្ហាឆ្អឹងខ្នង និងខួរក្បាល ជាងស្ត្រីដែលមានទម្ងន់ធម្មតា។ វាត្រូវបានគេរកឃើញថា អ្នកម្តាយធាត់មានជាប់ទាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ អាចបង្កើនហានិភ័យខូចទ្រង់ទ្រាយទារកពីកំណើត។

ដូច្នេះ ដើម្បីគេចផុតពីបញ្ហាផ្សេងៗ និងធ្វើឲ្យកូនមានសុខភាពល្អ ឪពុកម្តាយគួរតែរៀបចំខ្លួនឲ្យបានល្អជាមុនសិន មុននឹងមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here