ពេលវេលាដ៏សំខាន់នៅពេលដែលរាងកាយរបស់ទារកត្រូវបានកើតឡើង មានរឿងជាច្រើនដែលត្រូវប្រុងប្រយ័ត្នច្រើនជាពិសេសម្រាប់ស្ត្រីពពោះឡើងដំបូងដែលមិនដឹង គ្មានបទពិសោធសម្រាប់ការពពោះ ខាងក្រោមនេះគឺជាចំនុចមួយចំនួនប្រចាំថ្ងៃដែលស្ត្រីពោះគួរតែប្រុងប្រយ័ត្នអោយបានខ្ពស់ជាសវាងមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ៖
ការហាត់ប្រាណ
មនុស្សដែលពពោះងាយនិងរលូតកូនខ្លាំងបំផុតនៅពេលដែលពួកគេហាត់ប្រាណខ្លាំងលើសកំរិតដែលរាងកាយទទួលយក ដូចជាការរត់លឿន ការហាត់ប្រាណលើករបស់ធ្ងន់ៗ លើសពីនេះទៅទៀតមិនត្រូវហាត់ប្រាណកន្លែងដែលមានហានិភ័យដែលបង្ករអោយរអិលដួល ឬការប៉ះទង់គិចផ្សេង។
ការផឹកសាជាតិការហ្វេអ៊ីន
ជាតិការហ្វេអ៊ិនដែលដែលមាននៅក្នុងការហ្វេ និងតែបៃតង ត្រូវបានគេនិយាយថាវាអាចជាសឥទ្ធិពលដល់ទងសុខទារក និងធ្វើអោយមានភាពស្លេកស្លាំង។
ជំងឺផ្តាសាយ
ស្ត្រីពពោះតែងតែមានប្រពន្ធភាពសាំងខ្សោយងាយនិងឆ្លងជំងឺផ្តាសាយ និងជំងឺផ្សេងៗណាស់ ដែលវាងាយនិងប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូចឆ្នេះអ្នកម្តាយគួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដូចជាការចាក់វាក់សាំងការពារជំងឺផ្តាស់សាយជាដើម។
ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំខុសអាចធ្វើអោយទារកក្នុងផ្ទៃអាចស្លាប់បាន ដូចនេះប្រសិនបើអ្នកត្រូវការប្រើប្រាស់ថ្នាំជាចាំបាច់ខានមិនបាន អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាយជាមុនសិន។
ជក់បារី
ការជក់បារីវាមានហានិភ័យដល់ទារកដូចជា ការកើតមកមិនគ្រប់គីឡូ អត្រារលូតកូនទ្វេជា២ អត្រាកើតមិនគ្រប់ខែ១.៥ដង។ ក្នុងកំលុងពេលមានផ្ទៃពោះដាច់ខាតសូមកុំជក់បារី ឬនៅអោយឆ្ងាយពីអ្នកជក់បារី។
ពិសារស្រា
ការពិសារស្រានៅពេលពពោះវាពិតជាមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃខ្លាំងដូចជា ប៉ពាល់ដល់ខួរក្បាលរបស់ទារក ទារកមិនលូតលាស់ជាដើម។ ក្នុងកំឡុងពេលពពោះទោះបីជាពិសាស្រាក្នុងបរិមាណតិចក៏ដោយក៏អ្នកមិនគួរពិសារដែរ ព្រោះស្រាធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ម្តាយប្រែក្លាយទៅជាស្មុកស្មាញច្រើន៕