ញ៉ាំថ្នាំពន្យារកំណើតទាំងមិនដឹងថាខ្លួនឯងកំពុងមានគភ៌ តើមានគ្រោះថ្នាក់ទេ?

0
27

ពិតប្រាកដណាស់ ខណៈកំពុងតែប្រើប្រាស់ថ្នាំពន្យារកំណើត គ្មានស្ត្រីណាម្នាក់គិតដល់រឿងមានកូនឡើយ ។ តែក្នុងករណីខ្លះការតាំងគភ៌អាចកើតឡើងបាន ប្រសិនបើអ្នកម្តាយប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមការកំណត់ ឬភ្លេចញ៉ាំថ្នាំ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងករណីខាងលើនេះ តើវាអាចមានគ្រោះថ្នាក់ដល់ទារកដែលកំពុងតែចាប់កំណើតដែរឬទេ?

១.តើអាចមានគ្រោះថ្នាក់អាក្រក់ដែរឬទេ?
ខណៈបច្ចុប្ប​ន្ននេះ នៅមិនទាន់មានភស្តុតាងណាមួយដែលបានអះអាងថា ថ្នាំពន្យាកំណើតអាចបង្កគ្រោះថ្នាក់អាក្រក់ដល់ទារកនៅក្នុងផ្ទៃបានឡើយ។

២.តើអ្នកជំនាញសុខភាព ឬគ្រូពេទ្យ មានការព្រឹក្សាបែបណា?
អ្នកជំនាញសុខភាពបានពោលថា ការប្រថុយប្រថាននៃការតាំងគភ៌ក្រៅស្បូន អាចមានឱកាសកើតឡើង ប្រសិនបើស្ត្រីនោះនៅតែបន្ដប្រើថ្នាំពន្យារកំណើត ដោយនាងមិនបានដឹងខ្លួនសោះ។

៣.តើមានហានិភ័យអ្វីខ្លះ?
បើទោះបីជាមនុស្សជាច្រើនដឹងថា ហានិភ័យនោះអាចធ្វើឲ្យកូនប្រសូតមុនកំណត់ ទារកមានគីឡូតិច ហើយត្រូវមានការចិញ្ចឹមនៅក្នុងកែវ តែយ៉ាងណាមិញ អ្នកជំនាញសុខភាពបានប្រាប់ថា ហាននិភ័យគឺមានអាត្រាទាបបំផុត។

៤.តើគួរព្រឹក្សាជាមួយពេទ្យអំពីអ្វីខ្លះ?
បើទោះបីជាហានិភ័យមានតិចយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្ស័យថា មានកូនហើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ សូមការណែនាំអំពីសុខភាព ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត ព្រមទាំងពិគ្រោះអំពីគម្រោងនៃការយកបុត្រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here