ស្ត្រីមានគភ៌ត្រូវ ការកម្លាំងថាមពលថែមឡើងពី 150-350កាឡូរីក្នុងមួយថ្ងៃ ដើម្បីការចម្រើនធំធាត់របស់ទារកក្នុងផ្ទៃ និងមេតាបូលី-ហ្ស៊ឹមដែលកើនឡើងរបស់មាតា។ជាទូទៅលោកគ្រូពេទ្យតែងណែនាំឱ្យទទួលទានប្រូតេអុីនបន្ថែមឡើងយ៉ាងតិច 30ក្រាមក្នុងមួយថ្ងៃ និងខាងក្រោមនេះ គឺជាសារធាតុអាហារសំខាន់ៗដែលស្ត្រីមានគភ៌ចាំបាច់ត្រូវតែបានទទួល។
ហ្វូលេត៖ ស្ត្រីមានគភ៌មួយចំនួនមានភាពប្រថុយប្រថានចំពោះការខ្វះសារធាតុ ហ្វូលេតខ្លាំងណាស់ដូច-ជា ការមានគភ៌កូនភ្លោះ បានទទួល-ទានថ្នាំការពារប្រកាច់ ទើបគួរបានទទួលសារធាតុ ហ្វូលេតបន្ថែមយ៉ាងតិច200-400ម៉ៃខូក្រាម និងឃើញថា ហ្វូលេតថែមទាំងជួយកាត់បន្ថយភាពប្រថុយចំពោះភាពពិការរបស់បំពង់ប្រសាទ ទារកដែលមិនបិទ(Neural Tube Defect)។
សាធាតុដែក៖ ស្ត្រីមានគភ៌ត្រូវការសារធាតុដែកច្រើនឡើងដើម្បីផលិតគ្រាប់ឈាម ឡារ៉ែន សូមណែនាំឱ្យទទួលយកសារធាតុដែកពីអាហារ30-60មីល្លីក្រាមក្នុងមួយថ្ងៃ តែបើទទួលទានសារធាតុដែកបន្ថែមក្នុងរូបបែប FeSO4 វិញនោះត្រូវឱ្យបានពី300-600មីល្លីក្រាមក្នុងមួយថ្ងៃ។ មានឯកសារមួយបានឱ្យដឹងថា បើកម្រិតសារធាតុដែកខ្ពស់ជ្រុលពេក នឹងនាំឆ្ពោះទៅរកសភាវទឹកនោមផ្អែមខណៈមានគភ៌ ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសអង់គ្លេស និងកាណាដានឹងពិចារណាក្នុងការផ្តល់សារធាតុ
ដែកបន្ថែមចំពោះតែស្ត្រីណាដែលរកឃើញថា មានជំងឺឈាមស្លេកដែលបណ្តាលមកពីការខ្វះសារធាតុដែកតែប៉ុណ្ណោះ។ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ ភាគច្រើនគ្រូពេទ្យនឹងឱ្យសារធាតុដែកបន្ថែមជាប្រចាំ ដោយសារតែតែងមានការខ្វះសារធាតុដែកច្រើន ទើបកន្លែងខ្លះមានគ្រោងការបន្ថែមសារធាតុដែក និងហ្វូលេតដល់ស្ត្រីវ័យជំទង់ ដើម្បីកាត់បន្ថយការកើនឡើងនៃរោគឈាមស្លេកតាំងពីពេលមុនតាំងគភ៌។
កាល់ស្យូម៖ មានភាពសំខាន់សម្រាប់ការអភិវឌ្ឍន៍ឆ្អឹងរបស់ទារក ស្ត្រីមានគភ៌មានតម្រូវការកាល់ស្យូមកើនឡើង 122-167% ឬគួរបានទទួលយ៉ាងតិចបំផុត1ក្រាមក្នុងមួយថ្ងៃ។ តាមរយៈការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា កាល់ស្យូមនឹងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់នៅលើស្ត្រីមានគភ៌ កាត់បន្ថយភាពប្រថុយប្រថានចំពោះគភ៌មានជាតិពុលបានទៀតផង។
វីតាមីន A៖ មានសម្ពន្ធភាពជាមួយកម្រិតសារធាតុដែក បើទទួលបានមិនគ្រប់គ្រាន់ក្នុងខណៈមានគភ៌នឹងក្លាយជាមូលហេតុបណ្តាលឱ្យកើតរោគលោហិតស្លេកបាន។ បរិមាណដែលលោកគ្រូពេទ្យណែនាំឱ្យទទួលទាននោះគឺ មួយថ្ងៃ5,000IU បើទទួលបានច្រើនជាង10,000IU ទារកនៅក្នុងផ្ទៃនឹងប្រថុយក្នុងការកើតសភាវពិការ ជាពិសេសប្រព័ន្ធបញ្ចេញទឹកមូត្រ។
វីតាមីន B12៖ បើមានកម្រិតទាប រួមជាមួយកម្រិតហ្វូលេតដែលខ្ពស់នៅលើស្ត្រីមានគភ៌នោះ នឹងក្លាយជាបច្ច័យប្រថុយប្រថានអាចនឹងធ្វើឱ្យទារកមានសភាវឌឺនឹងសារធាតុអុីនស៊ូលីននាពេលអនាគតបាន។
ដូច្នេះហើយទើបនឹងការ ជ្រើសរើសប្រើអាហារបំប៉នក្នុងអំឡុងពេលមានគភ៌ អ្នកគួរស្ថិតនៅក្នុងការមើលថែរបស់លោកគ្រូពេទ្យ ដើម្បី ទទួលបានពាក្យណែនាំដែលត្រឹមត្រូវ និងការប្រើថ្នាំដែលស័ក្តិសម និងដើម្បីឱ្យទាំងអ្នកម្តាយ និងទារកក្នុងផ្ទៃមានសុវត្ថិភាព រឹងប៉ឹង និងមានវិវឌ្ឍនាការដ៏ល្អ៕