នៅពេលមានផ្ទៃពោះ ស្ត្រីស្ទើរតែគ្រប់រូបមិនហ៊ានប្រើប្រាស់ផលិតផលផ្សេងៗនោះទេ ដោយសារតែខ្លាចប៉ះពាល់ដល់កូនផ្ទៃពោះ។ នេះហើយជាមូលហេតុ ដែលពួកគេបណ្តោលខ្លួនតាមដំណើរ ដែលធ្វើឲ្យផ្ទៃមុខមានបញ្ហាខ្មៅស្រអាប់ មិនមានភាពទាក់ទាញទាល់តែសោះ។ តើមានវិធីអ្វីអាចជួយឲ្យផ្ទៃមុខស្ត្រីមានផ្ទៃពោះនៅតែស្រស់ស្អាត ហើយគ្មានផលប៉ះពាល់? បើអ្នកកំពុងតែមានបញ្ហានេះមែនកុំបារម្ភ ថ្ងៃនេះ Babyandmom និងធ្វើការបង្ហាញពីរបៀបធ្វើម៉ាស់ធម្មជាតិ ដែលមានប្រសិទ្ធភាពថែរក្សាស្បែកមុខឲ្យរលោងស្អាត។
ធាតុផ្សំរួមមាន៖
ចេក ¼ (កាត់ជាបួន ហើយយកតែមួយចំណែក)
ផ្លែបឺរ ¼ (ពុះជាបួន ហើយយកតែមួយចំណែក)
ទឹកឃ្មុំ ១ស្លាបព្រាបាយ
ប្រេងដូង ១ស្លាបព្រាបាយ
ក្រូចឆ្មារមួយចំហៀង
របៀបអនុវត្ត៖
១.ចាប់ផ្តើមដាក់ធាតុផ្សំទាំងអស់ក្នុងកូនចានមួយ ហើយប្រើស្លាបព្រាកិនឲ្យក្លាយជាល្បាយសាច់មួយ។
២.បន្ទាប់មកលាបនៅលើផ្ទៃមុខឲ្យសព្វល្អ។
៣.រង់ចាំរយៈពេល១៥នាទី ដើម្បីឲ្យល្បាយជ្រាបចូលសាច់មុខ ទើបលាងជម្រះចេញជាការស្រេច។
វិធីធម្មជាតិមួយនេះ នឹងជួយឲ្យផ្ទៃមុខរបស់ស្ត្រីមានផ្ទៃពោះនៅតែមានសភាពរលោងស្អាត ហើយមិនមានផលប៉ះពាល់ដូចការប្រើប្រាស់ផលិតផលគីមីឡើយ៕