ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ គួរប្រយ័ត្ន បើអាចកុំញ៉ាំស្បែក​ជ្រូកឲ្យសោះ

0
1

ស្បែក​ជ្រូក ត្រូវបាន​គេ​យកទៅ​កែច្នៃ​ធ្វើជា​ម្ហូបអាហារផ្សេងៗដូចជា ភ្លារ​ ​ញ៉ាំ ប្រលាក់​អាំង ល្ងោ​រ​ជ្រលក់​ទឹកត្រី ឬ​បំពង​ឲ្យក្រៀមៗ ក៏មាន​រស់ជាតិ​ឆ្ងាញ់​ម្យ៉ាងដែរ។ ក៏ប៉ុន្តែ អ្នកជំនាញ​បាន​រកឃើញថា ស្រទាប់​ខ្លាញ់​ដែល​នៅ​ជិត​ស្បែក​ជ្រូក​មាន​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់​ណាស់ ប្រសិនបើ​មិនត្រូវ​បាន​យកចេញ​ទេ ហើយ​អ្នក​ទទួលទាន​ច្រើន​ហួសប្រមាណ អាច​បង្ក​ទៅជា​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម និង​ជំងឺ​ធាត់ ជាដើម។ ជាពិសេស​មនុស្ស​ដែល​មិនគួរ​ប៉ះពាល់​ខ្លាញ់​ប្រភេទ​នេះ គឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះតែម្តង។

យោងតាម​អ្នកឯកទេស​បាន​រកឃើញ​ទៀតថា ប្រូតេអ៊ីន​នៅក្នុង​ស្បែក​ជ្រូក ពិបាក​ក្នុង​ការរំលាយ ទោះបីជា​វា​មិនមាន​ជាតិពុល​ក៏ដោយ ប៉ុន្តែ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​កុមា​រញ៉ាំ​ច្រើន អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​សរសៃឈាម​បេះដូង។

ម្យ៉ាងវិញទៀត គល់​រោមរឹងៗប្រហែលជា ២មី​លី​ម៉ែត្រ​ដែល​កប់​នៅក្នុង​ស្បែក​មិន​ងាយ​នឹង​រំលាយ​នោះទេ ដូច្នេះ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​កុមារ​ទទួលទាន​ច្រើនពេក ច្បាស់​ជា​នាំទុក្ខ​ទោស​ដល់​ក្រពះ ឬ​ពោះវៀន​ជាពុំខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here