ឪពុកម្តាយគួរដឹង! ភេស្ជ​ជៈដែល​កុមារគួរផឹករាល់ថ្ងៃ ផឹកម្តងម្កាល និងហាមផឹក

0
221

វេជ្ជបណ្ឌិតនៅ​មន្ទី​ពេទ្យ​កុមារ ​សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “សព្វថ្ងៃ​នេះ​ការច្នៃប្រឌិត និង​ការអភិវឌ្ឍ​ន៏​ភេស្ជ​ជៈផ្សេងៗ​ឲ្យមាន​រសជាតិ​ កំពុង​តែ​ក្លាយ​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​តាម​សង្កេតមើល ព្រោះ​កុមារ​ដែល​ផឹក​​ភេស្ជ​ជៈ​ដែល​មាន​រសជាតិ​ផ្អែម​ខ្លាំង នឹង​ធ្វើឲ្យ​កុមារ​រឹតតែ​ចូលចិត្ត និង​ញៀន​ភេស្ជ​ជៈ​នោះ​កាន់តែ​ច្រើនឡើងជា​រឿយៗ “ នេះជាបញ្ហាដែលធ្វើឲ្យ​​សមាគម​បាន​ណែនាំ​ឲ្យឪពុកម្តាយទាំងឡាយត្រូវចេះ ជ្រើសរើសភេស្ជ​ជៈដែលត្រឹមត្រូវសម្រាប់​កុមារ។​

០១.ភេសជ្ជៈដែលកុមារអាចផឹក​បាន​រហូត
​ទឹក​ដោះ ៖ ក្មេង​អាយុ ១ទៅ២ខួប​គួរ​ផឹក​ទឹកដោះ​ឲ្យបាន​គ្រប់​ចំនួន (​បើ​នៅ​ក្នុង​ក្រុមគ្រួសា​ដែល​មាន​ប្រវត្តិ​កើតរោគ​ធា​ត់ ឬ​រោគ​បេះដូង អាច​ជ្រើស​យក​ទឹកដោះ​ដែល​មិនសូវ​មាន​ជាតិ​ប៊័រ​បាន ដោយ​ប្រឹក្សា​គ្រូពេទ្យ​ជាមុន​) ចំណែក​បន្ទាប់ពី ២ខួប​​ទៅហើយនោះ ក៏​ឲ្យ​ផឹក​ទឹកដោះ​ប្រភេទ​គ្មាន​ជាតិ​ខ្លាញ់​បាន ហើយ​ក្នុង​វ័យ​នេះ​កុមារ​ចាំបាច់​ត្រូវតែ​បាន​ទទួល​វិតាមីន D និង​កាល់ស្យូម​ផងដែរ ។​

​ទឹកបរិសុទ្ធ ៖ ផឹក​បាន​គ្រប់ពេលវេលា​តាម​តំរូវការ និង​តាម​លក្ខណះ​កិច្ចការ​ដែល​ធ្វើឲ្យ​កុមារ​បាត់បង់​ញើស ឬ​តាម​ស្ថានភាព​ធាតុ​អាកាស និង​ទម្ងន់​ខ្លួន​របស់​ក្មេង តែ​…​តើ​មាន​កុមារ​ណា​ដែល​ចូល​ចិត្ត​តែ​ទឹក​សាបឈឹង​នោះ​? លោកអ្នក​​អាច​បន្ថែម​រសជាតិ​ទឹកបរិសុទ្ធ​ដោយ​ការ​ហាន់​ផ្លែឈើ​ជា​ដុំ​តូចៗ​ដាក់​ចូល​ទៅ ឬ​ក៏​យក​ដុំ​ផ្លែឈើ​ដែល​ហាន់​ហើយ​នោះ​ទៅ​ដាក់​​ក្នុង​ទូទឹកកក​ក្នុង​កន្លែង​កក យើង​នឹង​បាន​ដុំ​ទឹកកក​ដែល​មាន​ផ្លែ​ឈើ​នៅ​ខាងក្នុង ពេល​ញ៉ាំ​ទឹក​ក៏​មាន​រសជាតិ​ផ្លែ​ក​មួយ​បែប​ទៀត​ដែរ ។​

០២. ភេសជ្ជៈដែលកុមារអាចផឹក​បាន​ម្តងម្កាល​
​ទឹក​ផ្លែឈើ ៖ គួរ​ជ្រើសរើស​ផឹកទឹក​ផ្លែឈើ ១០០​ភាគរយ ដែល​មិន​មាន​លាយ​ស្ករ សម្រាប់ក្មេង​អាយុ ១ទៅ៦ឆ្នាំ​អាច​​ផឹក​បាន​ក្នុង​មួយថ្ងៃ ៤ទៅ៦អោន ឬ ១២០ទៅ១៨០180​មីលីលីត្រ បើ​ផឹក​ច្រើន​ជាង​នេះ នឹង​បង្កើន​បរិមាណ​កាល់​ឡូរី ហើយ​ដែល​សំខាន់​នោះ​គឺ សារធាតុ​ស​សៃ​ក្នុង​ទឹក​ផ្លែ​ឈើ​នៅ​តែ​តិច​ជាង​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​ដដែល ។​

០៣. ភេសជ្ជៈដែលកុមារត្រូវផឹកយូរៗ​​ម្តង​
​វីតាមីន ៖ ភេស្ជ​ជៈ​ វីតា​មីនវា​គ្រាន់តែ​ទឹក​ធម្មតា​ដែល​មាន​លាយ​វីតាមីន​ស្តើងៗ​(​ដែល​កុមារ​ក៏​បាន​ទទួល​ពី​អាហារ​ផ្សេង ​ទៀត​ស្រាប់​ហើយ ) តែបើ​ចង់ឲ្យ​កូន​ញ៉ាំ ក៏​សុំ​ឲ្យ​ជ្រើស​យកបែប​គ្មាន​ជាតិ​ស្ករ​ទើប​ជា​ការល្អ ។​

០៤.ភេសជ្ជៈដែលកុមារមិនគួរផឹក​​
ទឹកតែ សូ​ដា កាហ្វេ ឬ​សូម្បីតែ​ភេស្ជ​ជះ​ប៉ូ​វ​កម្លាំង​ក៏ដោយ ទឹក​សូ​ដា​ គ្មាន​គុណប្រយោជ​ន៏សម្រាប់សុខភាពទេ​
​ចំណែក​កាហ្វេ​វិញ វា​នឹង​ទៅ​ជំរុញ​ប្រព័ន្ធ​រាងកាយឲ្យធ្វើ​ការធ្វន់ ហើយថែម​ទាំង​ធ្វើឲ្យ​ញៀន​ទៀតផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here