កុំមើលរំលងផ្លែទទឹម បើញ៉ាំទៀងទាត់អ្នកមានផ្ទៃពោះនឹងទទួលបានគុណប្រយោជន៍ ៣ចំណុច

0
1

តើ​អ្នកណាខ្លះ​ចូលចិត្ត​ញ៉ាំ​ផ្លែ​ទទឹម? ទទឹម មិន​ត្រឹមតែ​ជា​ផ្លែឈើ​ធម្មជាតិ​ដែលមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​សម្បូរ​ទៅដោយ​ជីវជាតិ​ដែល​រាងកាយ​របស់​យើង​ត្រូវការ​ខ្លាំង​បំផុត។ ជាពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវបាន​អ្នកជំនាញ​ណែនាំ​ឲ្យ​ទទួលទាន​ផ្លែ​ទទឹម​រាល់ថ្ងៃ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​អស្ចារ្យ​មួយចំនួន។

ការពារ​កង្វះ​ឈាមក្រហម
ទទឹម ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​ជាតិ​ដែក ពី​ធម្មជាតិ ដែល​អាចជួយ​បង្កើន​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន នៅក្នុង​ឈាម​ឲ្យ​ត្រឡប់មក​ធម្មតា​វិញ។ ហេតុនេះ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ជួប​បញ្ហា កង្វះ​ឈាមក្រហម មិនបាច់​ព្រួយបារម្ភ​ឡើយ ប្រសិនបើ​ទទួលទាន​ផ្លែ​ទទឹម រាល់ថ្ងៃ។

ជំរុញ​ដល់​ការ​ស្រូប​យកជាតិ​ដែក
ដើម្បី​អាច​ស្រូបយក​ជាតិ​ដែក បានល្អ លុះត្រាតែ​ក្នុង​រាងកាយ​របស់​អ្នកមាន​វីតាមីន C ។ វីតាមីន C នៅក្នុង​ផ្លែ​ទទឹម មាន​សត​ម្ថ​ភាព​ជួយ​ជំរុញ​ឲ្យ​រាងកាយ​មានការ​ស្រូបយក​ជាតិ​ដែក ពី​ចំណីអាហារ​បាន​យ៉ាង​ល្អ។ នេះហើយ ជា​មូលហេតុ​មួយទៀត ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គួរតែ​ទទួលទាន​ផ្លែ​ទទឹម​ជាប្រចាំ។

ការពារ​បញ្ហា​ទល់លាមក
បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​តែងតែ​ជួបប្រទះ គឺ​ការ​ទល់លាមក ជាពិសេស​ក្នុង ៣ត្រីមាស​ចុងក្រោយ។ តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​បន្ថែម​អាហារ ដែល​សម្បូរ​ជាតិ​សរសៃ​ជាប្រចាំ​ថ្ងៃ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា។

ផ្លែ​ទទឹម គឺជា​ប្រភព​នៃ​ជាតិ​សរសៃ ដែលមាន​សមត្ថភាព​អាចជួយ​ជំរុញ​ដល់​ចលនា​ពោះវៀន ឲ្យ​ដំណើរ​ករ​បាន​យ៉ាង​ល្អ ហេតុនេះ​អ្នក​គួរតែ​ទទួលទាន​ផ្លែ​ទទឹម មួយថ្ងៃ​មួយ​ចំហៀង​ផ្លែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here