ស្រីៗ​គួរ​ចាំ! កុំ​ចចេះ​ធ្វើ​រឿង​ទាំងនេះ​ឲ្យ​សោះ​ពេល​មានគភ៌

0
1

តើ​អ្នកដឹង​ទេ​ពេល​មានគភ៌ ស្ត្រី​ត្រូវ​ជួប​ឧបសគ្គ​អ្វីខ្លះ? ពិតណាស់​ពេល​មានគភ៌ ស្ត្រី​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់​ដែលប្រុសៗគ្មាន​ថ្ងៃ​យល់​ឡើយ។ ប៉ុន្តែ​ទន្ទឹមនឹង​ការតស៊ូ​ជាមួយ​ភាពលំបាក​បំផុត​ក្នុង​ជីវិត ស្ត្រី​គួរតែ​ដឹង​ពីអ្វី​ដែល​ពុំគួរ​ធ្វើ​ផងដែរ ទើប​អាច​រក្សា​ខ្លួនឯង និង​កូន​ឲ្យ​មាន​សុខ​ភាពល្អ​រហូតដល់​ថ្ងៃ​កើត។

ខាងក្រោម​នេះ​ជា​អ្វីដែល​ស្ត្រី​មានគភ៌ ត្រូវតែ​ជៀសវាង៖

១.ហាមផ្តាច់​បារី និង​គ្រឿង​ស្រវឹង។

២.កំណត់​ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​មិន​លើសពី ២០០មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ។

៣.កុំ​បរិភោគ​ផលិតផល​ថ្លើម ឬ​ថ្លើម​សត្វច្រើនពេក ព្រោះ​វា​មាន​ផ្ទុក​បរិមាណ​វីតាមីន A ​លើសលប់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក។

៤.កាត់បន្ថយ​អាហារ​ផ្អាប់ អាហារ​បន្ថែម​ពណ៌ និង​អាហារ​ដែល​គេ​វេច​ខ្ចប់​រួចជាស្រេច ដូចជា​មី​ជាដើម។

៥.ជៀសវាង​ជិះ​យន្តហោះ​មុន​សប្តាហ៍​ទី១៤ ឬ​ក្រោយ​សប្តាហ៍​ទី៣០ នៃ​ការ​មានគភ៌។

ប្រសិនបើ​ស្ត្រី​នៅតែ​បំពាន​ការណែនាំ​របស់​អ្នកជំនាញ មិន​ត្រឹមតែ​គភ៌​ទេ​ដែល​ជួប​គ្រោះថ្នាក់ សូម្បីតែ​ខ្លួនឯង​ទេ​រងគ្រោះ​ដូចគ្នា​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here