កុំបណ្តោយ! ឲ្យតែពេលគេងពិបាកដកង្ហើម អ្នកម្តាយ និងកូនក្នុងផ្ទៃអាចមានផលអាក្រក់

0
1

ស្ត្រី៣នាក់ក្នុងចំណោម៤នាក់ ត្រូវបានគេរាយការណ៍មកថា ជួបបញ្ហាគេងមិនលក់ ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបណ្តោលមកពីការផ្លាស់ប្តូរនៃអ័រម៉ូនដែលធ្វើឲ្យសាច់ដុំផ្លូវដង្ហើមផ្នែកខាងលើសម្រាក នាំឲ្យពិបាកដកដង្ហើមពេលគេង រាំងស្ទះ ឬរំខានដល់លំហូរអុកស៊ីសែន។

ទាក់ទងនឹងការរាំងស្ទះក្នុងការដកដង្ហើមទាំងនោះ យើងអាចឃើញតំណក់អុកស៊ីសែនធ្លាក់ចុះ។ អ្នកជំនាញមានប្រសាសន៍ថា កម្រិតអុកស៊ីសែនរបស់អ្នកម្តាយកំពុងធ្លាក់ចុះ ហើយការព្រួយបារម្ភរបស់អ្នកជំនាញ គឺមានរឿងមិនល្អកើតឡើងចំពោះលំហូរឈាមទៅកាន់ទារក។

ក្នុងករណីដែលអ្នកម្តាយគេងស្រមុក ញាក់ ដង្ហក់ ភ្ញាក់ញឹកញាប់ អ្នកជំនាញនឹងតាមដានកម្រិតដង្ហើម និងអុកស៊ីសែន។ ប្រសិនបើចាំបាច់គ្រូពេទ្យអាចចេញវេជ្ជបញ្ជាដាក់អុកស៊ីសែន ដើម្បីរក្សាលំហូរខ្យល់ និងកាត់បន្ថយហានិភ័យនៃបញ្ហាអំឡុងពេលមានផ្ទៃពោះ។

ការស្រាវជ្រាវបានរកឃើញថា ការគេងពិបាកដកដង្ហើមអំឡុងពេលមានផ្ទៃពោះ អាចកើនឡើងហានិភ័យក្នុងការវិវត្តទៅរកជំងឺព្រាយក្រឡាភ្លើង ដែលជាជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ កើតជំងឺទឹកនោមផ្អែម និងកូនមានទម្ងន់ស្រាល ឬអាចកើតមិនគ្រប់ខែ។ ដូច្នេះបញ្ហាគេងពិបាកដកដង្ហើម ត្រូវបានគេយកចិត្តទុកដាក់ខ្លាំងបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here