អាហារទាំង៥ អាចជួយបន្ថយភាពឈឺចាប់ពេលមានផ្ទៃពោះមានប្រសិទ្ធភាពបំផុត

0
1

ពេលមានផ្ទៃពោះ រាងកាយរបស់មនុស្សស្រីត្រូវការសម្របខ្លួនដើម្បីផ្ទុកទារកដែលកំពុងតែលូតលាស់ ដូច្នេះទាំងរាងកាយផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់ពួកគេនឹងមានការប្រែប្រួលជាខ្លាំង។

ទន្ទឹមនឹងនេះ ការឈឺចាប់ក៏អាចកើតមានចំពោះស្ត្រីមានផ្ទៃពោះផងដែរ ព្រោះសាច់ដុំនៃស្បូនចុះខ្សោយ។​ ដូច្នោះហើយដើម្បីកាត់បន្ថយភាពឈឺចាប់ ស្ត្រីមានផ្ទៃពោះគួរតែឧស្សាហ៍ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

១.ផ្លែប៊ឺរ
ផ្លែប៊ឺរ មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចជួយកាត់បន្ថយការរលាកស្បូនផ្នែកខាងក្នុង និងស្រទាប់ស្បូនខាងក្រៅ ដូច្នេះនៅពេលសម្រាល ការឈឺចាប់នឹងត្រូវកាត់បន្ថយ។

២.ស៊ុត
ស៊ុត សម្បូរទៅដោយប្រូតេអ៊ីន និងសមាសធាតុមួយចំនួន ដែលអាចជួយរក្សាតុល្យភាពអ័រម៉ូន របស់ស្ត្រីមានផ្ទៃពោះមិនឲ្យធ្លាក់ចុះ ហើយនេះជាមូលហេតុដែលធ្វើឲ្យកាត់ឈឺចាប់នឹងត្រូវបានកាត់បន្ថយ។

៣.ផ្លែចេក
ចេក សម្បូរទៅដោយសារធាតុប៉ូតាស្យូម អាចកាត់បន្ថយការរលាកស្បូន ដែលធ្វើឲ្យមានការឈឺចាប់ មិនតែប៉ុណ្ណោះចេក ក៏អាចជួយសម្រួលដល់ការទល់លាមកសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។

៤.ទឹកដោះគោ
ការទទួលទានទឹកដោះគោ មិនត្រឹមតែអាចជួយកាត់បន្ថយការឈឺចាប់របស់ស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ វាថែមទាំងសម្បូរជាតិកាល់ស្យូមដែលអាចជួយឲ្យឆ្អឹងរាងមាំផងដែរ។

៥.តែបៃតង
ស្ត្រីមានផ្ទៃពោះ គួរតែក្រេបតែបៃតងតិចៗឲ្យបានមួយពែងជារៀងរាល់ថ្ងៃ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីកតកម្ម ដែលអាចកាត់បន្ថយការឈឺចាប់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here