ទង្វើ៥យ៉ាង​ ស្រ្តីមានគភ៌មិនគួរធ្វើឡើយ បន្ទាប់ពីទទួលទានអាហាររួច

0
260

ស្រ្តីមានគភ៌ទាំងឡាយធ្លាប់ដែរឬទេ នៅពេលដែលញ៉ាំអាហារឆ្អែតហើយ គឺគេងលេងមើលទូរទស្សន៍ ឬក៏ទៅងូតទឹកឱ្យត្រជាក់កាយសប្បាយចិត្ត។ តែអ្នកត្រូវដឹងថា ទង្វើខ្លះក្រោយពេលទទួលទានអាហាររួច មិនគួរធ្វើនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាព ជាពិសេសចំពោះស្រ្តីមានគភ៌។

១.មិនគួរងូតទឹក
សម្រាប់ស្រ្តីមានផ្ទៃពោះ ឬមនុស្សជាច្រើនដែលមានទង្វើចូលចិត្តងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហាររួចនោះ គួរតែកែសម្រួលទង្វើនោះជាថ្មីហើយ ព្រោះការងូតទឹកភ្លាមៗក្រោយពេលទទួលទានអាហារឆ្អែតនឹងបន្ថយប្រសិទ្ធភាពការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ តែអ្វីដែលសំខាន់នោះ វានៅហុចផលធ្វើឱ្យប្រព័ន្ធឈាមរត់នៅក្នុងរាងកាយមិនមានតុល្យភាព។ ដូច្នេះ ក្រោយពេលទទួលទានអាហាររួចហើយ គួរសម្រាកប្រមាណជា ៣០ នាទី ហើយសឹមងូតទឹក ទើបវាហុចផលល្អដល់សុខភាពខ្លាំងជាង។

២.មិនគួរទទួលទានផ្លែឈើ
ក្រោយពីទទួលទានបាយឆ្អែតហើយ មនុស្សភាគច្រើនតែងមានទម្លាប់រកផ្លែឈើមកញ៉ាំលាងមាត់ មែនទេ? តែបងៗស្រីៗដែលកំពុងមានផ្ទៃពោះដឹងទេថា ផ្លែឈើដែលយើងញ៉ាំចូលទៅភ្លាមៗបន្ទាប់ពីញ៉ាំបាយឆ្អែតហើយនោះ នឹងធ្វើឱ្យជាតិអាស៊ីតកើនឡើងនៅក្នុងក្រពះ និងកើតការចុកឆ្អល់ណែនក្នុងពោះខ្លាំងជាងអ្នកដែលមិនមានគភ៌ ធ្វើឱ្យមិនស្រួលក្នុងខ្លួន។ ហេតុនេះ ចូរញ៉ាំផ្លែឈើក្រោយពេលទទួលទានអាហាររួចហើយ ១ ឬ ២ ម៉ោងក្រោយទើបជាការប្រសើរ។

៣.មិនគួរញ៉ាំទឹកតែ
បន្ទាប់ពីញ៉ាំបាយឆ្អែតហើយ អ្នកមិនត្រូវញ៉ាំទឹកតែទេ ព្រោះស្លឹកតែមានភាពជាអាស៊ីតខ្ពស់ នៅពេលទឹកតែដែល
ញ៉ាំចូលទៅនោះ វានឹងទៅមានប្រតិកម្មម្យ៉ាងជាមួយអាហារ ធ្វើឱ្យប្រូតេអ៊ីនក្នុងអាហារកើតភាពមិនសមប្រកបឡើង នៅទីបំផុតក្រពះពិបាកក្នុងការរំលាយអាហារកាន់តែខ្លាំងឡើង។

៤.មិនគួរដើរច្រើន
ជឿថា ក្រោយពីទទួលទានអាហារឆ្អែតហើយ មិនមែនចំពោះតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះទេដែលចូលចិត្តក្រោកឡើងចេញទៅដើរ ដើម្បីរំលាយអាហារ ព្រោះនៅលើមនុស្សទូទៅច្រើនតែមានទង្វើបែបនេះដែរ ដែលនៅក្នុងការពិតវិញ ការទទួលទានអាហាររួចហើយដើរ មិនបានជួយធ្វើឱ្យអាហាររំលាយបានងាយ និងលឿនឡើងនោះទេ តែការដើរក្រោយពេលញ៉ាំបាយឆ្អែតហើយ ក្រៅពីធ្វើឱ្យមានអាការចុកណែនក្នុងពោះហើយនោះ វានៅធ្វើឱ្យប្រព័ន្ធរំលាយអាហារមិនអាចបឺតជ្រាបយកសារធាតុអាហារចូលទៅក្នុងរាងកាយបានល្អដូចតាមតែអាចធ្វើបាននោះឡើយ។ ដូច្នេះក្រោយពេលទទួលទានអាហារឆ្អែតហើយ មិនគួរក្រោកឡើងទៅដើររំលាយអាហារនោះទេ គួររង់ចាំយ៉ាងតិចប្រមាណជា ២០ទៅ៣០ នាទី រួចហើយសឹមក្រោកទៅដើរលេងៗកំសាន្តកាយ។

៥.មិនគួរគេងលក់ឱ្យភ្លាមឡើយ
ញ៉ាំឆ្អែតៗហើយ អ្នកណាៗក៏ចង់តែទម្រេតខ្លួនគេងភ្លាមៗដែរ មែនទេ? ពិសេសរឹតតែជាស្រ្តីមានគភ៌ផងនោះ រឹតតែចង់ធ្វើបែបនោះទៅទៀត តែឈប់សិន! ព្រោះការគេងលក់ភ្លាមៗក្រោយពេលញ៉ាំបាយរួចហើយ នឹងធ្វើឱ្យអាហារដែលញ៉ាំចូលទៅមិនកើតមានការរំលាយ ព្រោះមិនមែនគ្រាន់តែយើងសម្រាកប៉ុណ្ណោះទេ តែអវយវៈខាងក្នុងផ្សេងៗក៏សម្រាកដូចគ្នា ធ្វើឱ្យប្រសិទ្ធភាពក្នុងការធ្វើការយឺតយ៉ាវចុះ(បេះដូងនៅតែដើរដូចមុន តែជាការដើរក្នុងចង្វាក់ដែលយឺតជាងមុន) ដែលមានទាំងប្រព័ន្ធរំលាយអាហារផងដែរ។ ការដែលអាហារមិនទទួលការរំលាយនោះ ធ្វើឱ្យអាហារត្រូវបានប្រមូលសន្សំនៅក្នុងក្រពះ និងធ្វើឱ្យកើតមានខ្យល់ កើតមានហ្គាសឡើងនៅក្នុងក្រពះ អាចហុចផលឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ឡើងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here