មនុស្សភាគច្រើនទៅលេងសមុទ្រគ្រាន់តែចង់លំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ងូតទឹកលេង និងញ៉ាំគ្រឿងសមុទ្រតែប៉ុណ្ណោះ។ ប៉ុន្តែតើអ្នកដឹងទេ ការទៅលេងសមុទ្ររបស់ស្ត្រីកំពុងពពោះក៏មានប្រយោជន៍សម្រាប់រាងកាយ និងកូនក្នុងផ្ទៃដែរ។
តើវាមានប្រយោជន៍យ៉ាងណាខ្លះទៅ គ្រាន់តែស្ត្រីមានផ្ទៃពោះទៅលេងសមុទ្រសោះនោះ?
១.ស្រូបយកពន្លឺព្រះអាទិត្យ
អ្នកម្តាយមិនត្រឹមតែបានឃើញទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រនោះទេ ប៉ុន្តែវាក៏ជួយជំរុញឲ្យស្បែកស្រូបយកវីតាមីន Dដោយខ្លួនឯង និងការពារឆ្អឹងមិនឲ្យពុកផុយ។
២.កាត់បន្ថយស្ត្រេស
ការទៅលេងសមុទ្រ មិនត្រឹមតែអាចកាត់បន្ថយញ្ហាស្ត្រេស ឬទុក្ខសោករបស់អ្នកម្តាយពេលពពោះនោះទេ វាក៏អាចជួយលើកកម្ពស់ការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃផងដែរ។
៣.សមុទ្រធ្វើឲ្យអ្នកអាចស្រូបដង្ហើមពេញសួត
ដោយសារតែក្លិននៃរលក និងភាពប្រៃនៃសមុទ្រ ធ្វើឲ្យអ្នកម្តាយយល់ឃើញថា ក្លិនកាន់តែល្អធ្វើឲ្យចង់ដកដង្ហើមបានពេញលេញ។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របានណែនាំថា ការស្រូបយកខ្យល់អាកាសនាមាត់សមុទ្រអាចកាត់បន្ថយរោគសញ្ញាផ្លូវដង្ហើម និងបញ្ហាអាឡែស៊ី។
៤.បានញ៉ាំអាហារសមុទ្រមានជាតិរ៉ែច្រើន
ដោយសារតែអាហារសមុទ្រសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលចាំបាច់សម្រាប់ទារកមិនទាន់កើតដូចជា ជាតិដែក ប្រូតេអ៊ីន អាស៊ីតខ្លាញ់ ជាពិសេសអូមេហ្គា ៣ អាចជួយឲ្យអ្នកម្តាយមានសុខភាពល្អជាងមុន រួមទាំងការវិវត្តនៃប្រព័ន្ធប្រសោទផងដែរ៕