ពេលវេលាដ៏សំខាន់សម្រាប់អ្នកម្តាយមានផ្ទៃពោះអំឡុងខែទី៨ ត្រូវតែមានសារធាតុចិញ្ចឹមច្រើនជាងពេលណាៗទាំងអស់។ ព្រោះវាមិនត្រឹមតែជំរុញដល់ការវិវត្តកូន និងជួយឲ្យម្តាយមានសុខភាពល្អនោះទេ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតទឹកដោះ ដើម្បីត្រៀមចិញ្ចឹមទារកនៅពេលកើតមក។ ដូច្នេះពេលមានផ្ទៃពោះ ស្ត្រីត្រូវបន្ថែមអាហារទាំងនេះជាប្រចាំ៖
១.វីតាមីន C គឺជាចំណែកមួយខ្វះមិនបាន ព្រោះវាមានគុណសម្បត្តិជំរុញឲ្យមានការស្រូបយកជាតិដែក ហើយអាចជួយរក្សាកម្រិតសម្ពាធឈាមក្នុងរាងកាយអ្នកម្តាយផងដែរ។ ប្រសិនបើកង្វះវីតាមីន C វិញនោះ វាមិនល្អសម្រាប់អ្នកម្តាយ និងកូនមិនទាន់កើតឡើយ។ ជាពិសេសក្នុងអំឡុងពេល៨ខែនៃការមានផ្ទៃពោះ ជាពេលវេលាដែលអ្នកត្រូវការខ្លះមិនបាន។ អ្នកម្តាយគួរតែជ្រើសរើសមុខម្ហូបដែលមានវីតាមីន C ខ្ពស់រួមមាន ទឹកក្រូចឆ្មារ ទឹកក្រូចពណ៌លឿង ត្របែក ផ្លែឈើស្រស់ៗ នឹងស្លឹកបន្លែពណ៌បៃតងជាដើម។
២.វីតាមីន D ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផលិតទឹកដោះពេលមានផ្ទៃពោះក្នុងពេលខែទី៨ នេះផងដែរ។ តាមរយៈការទទួលទានចំណីអាហារដែលសម្បូរទៅដោយវីតាមីន D រួមមាន ទឹកដោះគោ ប៊ឺរ ស៊ុត ត្រី ការ៉ុត…។ អាហារទាំងនេះនឹងបង្កើតទឹកដោះជានិច្ច ហើយត្រៀមខ្លួនសម្រាប់ទារកទើបនឹងកើត។
៣.ប្រូតេអ៊ីន ជួយពង្រឹងរាងកាយទារកពេលមានផ្ទៃពោះ៨ខែ ព្រោះរាងកាយរបស់អ្នកម្តាយត្រូវការសារធាតុចិញ្ចឹមបន្ថែម ដើម្បីជំរុញដល់ការលូតលាស់ទារកក្នុងផ្ទៃ។ ដើម្បីបន្ថែមទំងន់ទារកក្នុងផ្ទៃ អ្នកជំនាញបានណែនាំឲ្យព្យាយាមញ៉ាំសាច់ ស៊ុតពណ៌ស សាច់ទ្រូងមាន់ តៅហ៊ូ…។
៤.ដើម្បីជំរុញដល់ការវិវត្តខួរក្បាល ឆ្អឹង និងធ្មេញ ទាមទារឲ្យអ្នកម្តាយបន្ថែមជាតិកាល់ស្យូមទៅក្នុងរបបអាហារឲ្យបានច្រើន។ ប្រសិនបើអ្នកមានផ្ទៃពោះ៨ខែ សូមព្យាយាមរកអាហារបំប៉នដែលមានផ្ទុកជាតិកាល់ស្យូមច្រើនរួមមាន ត្រី ទឹកដោះគោ អង្ករសំរូប…។ ដែលអាចជួយកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងរបស់អ្នកម្តាយ ហើយធ្វើឲ្យកូនមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃការខូចទ្រងទ្រាយលលាដ៏ក្បាលផងដែរនៅពេលទារកកើតមក។
៥.ស្ត្រីកំពុងពពោះមិនអាចរស់ដោយគ្មានជាតិដែក ជាអាហារបំប៉នឡើយ ព្រោះពេលសម្រាលអ្នកម្តាយត្រូវបាត់បង់ឈាមច្រើន។ ដូច្នេះ អ្នកត្រូវប្រញាប់ចិញ្ចឹមរាងកាយដោយប្រើថ្នាំបំប៉នជាតិដែក អោយបានឆាប់ វានឹងជួយរក្សារាងកាយអ្នកម្តាយពេលពពោះ៨ខែ នឹងសម្រាលកូននៅ ២ខែបន្ទាប់។
ទន្ទឹមនឹងការចង់ឃើញមុខកូនដែលកើតមកឆាប់ៗ អ្នកក៏ចង់ឃើញកូនមានសុខភាពល្អផងដែរ។ ដូច្នេះកុមភ្លេចអាហារបំប៉នរាងកាយមុនពេលសម្រាល ចាប់ពីពពោះបាន៨ខែ ដើម្បីត្រៀមខ្លួនទាំងម្តាយ និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ៕