វាជារឿងមួយដែលមនុស្សប្រុសគ្នាថ្ងៃយល់ពីមនុស្សស្រីដែលមានផ្ទៃពោះថាត្រូវការតម្រូវការបែបណា ការមើលថា ការយកចិត្តទុកដាក់ ដើម្បីអោយទារកកើតមកមានសុខភាពល្អ ខាងក្រោមនេះជាវិធីងាយៗទាំង៥ដែលអាចជួយស្ត្រីពពោះទាំងឡាយអោយទទួលបាននៅសុខភាពល្អ ទាំងម្តាយនិងទារកក្នុងផ្ទៃ៖
- ទទួលទានអាហារដែលមានប្រយោជន៍គួរជ្រើសរើសទទួលទានអាហារឱ្យគ្រប់ទាំង 5 ក្រុម ដែលហុចផលល្អដល់សុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ ដោយសង្កត់ធ្ងន់លើសារធាតុ ពពួកប្រូតេអុីន កាល់ស្យូម អាស៊ីតហ្វូលិក ដើម្បីជួយអភិវឌ្ឍខួរក្បាល និងសាច់ដុំរបស់ទារកឱ្យធំធាត់បានតាមប្រក្រតី មានជាអាទិ៍ ញ៉ាំទឹកដោះគោឱ្យបានច្រើន ញ៉ាំអាហារសមុទ្រ និងបន្លែស្លឹកពណ៌បៃតងគ្មានសារធាតុគីមីជាដើម។ ក្នុងអំឡុងពេលមានគភ៌ ស្ត្រីទាំងឡាយគួរតម ឬកាត់បន្ថយការញ៉ាំទឹកតែ កាហ្វេ និងភេសជ្ជៈដែលមានជាតិអាល់កុល ឬឈប់ដាច់តែម្តងក៏ជាការប្រសើរដែរ។
- ថែទាំសុខភាពផ្លូវចិត្តឱ្យស្រស់ស្រាយជាប់ជានិច្ចដូចដែលបានដឹងហើយថា បើអ្នកម្តាយមានភាពតានតឹងក្នុងអារម្មណ៍នោះ គឺពិតជាមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃមិនខាន ដូច្នេះហើយគួរលះបង់ភាពកង្វល់ខ្វល់ខ្វាយ ភាពតានតឹងក្នុងអារម្មណ៍ទាំងរឿងការងារ និងរឿងផ្សេងៗទៀតចោលឱ្យអស់ ឬអាចកែបញ្ហាទាំងនេះបានតាមរយៈការរកកិច្ចការធ្វើដើម្បីបន្ធូរអារម្មណ៍ ដូចជា ស្តាប់ចម្រៀងពីរោះៗ អានសៀវភៅ ធ្វើការងារច្នៃប្រឌិតផ្សេងៗជាដើម។
- សម្រាកក្នុង 1ថ្ងៃៗឱ្យបានគ្រប់គ្រាន់ដោយសារតែក្នុងអំឡុងពេលនេះ អ្នកមានគភ៌នឹងចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងល្វើយ និងឆាប់ហត់នោះ ដូច្នេះគួរគេងសម្រាកឱ្យបានច្រើន ឬបន្ថែមការសម្រាកដោយការគេងឱ្យលក់ក្នុងពេលថ្ងៃប្រមាណជា 1-2ម៉ោងក៏បាន។
- ធ្វើលំហាត់ប្រាណស្រាលៗ ដើម្បីបង្កើនភាពរឹងប៉ឹង
ជ្រើសរើសហាត់ប្រាណដោយឥរិយាបថស្រាលៗ ដូចជា យ៉ូហ្គា ដើរលេងជុំវិញសួនច្បារ ឬធ្វើការងារផ្ទះបែបស្រាលៗ ដើម្បីជួយជំរុញប្រព័ន្ធផ្សេងៗក្នុងរាងកាយឱ្យធ្វើការបានល្អ ថែមទាំងជួយឱ្យប្រសូតបានកាន់តែងាយស្រួលឡើងទៀតផង។ គួរចៀសវាងលំហាត់ប្រាណណាដែលប្រើកម្លាំងច្រើន និងមានការងាក ឬបែរខ្លួនខ្លាំង។ - ឧស្សាហ៍ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យគភ៌ និងរកមើលអាការខុសប្រក្រតីជាធម្មតាអ្នកមានគភ៌ខ្លះ ដែលទើបតែមានគភ៌ជាលើកដំបូងអាចនឹងមានកង្វល់ក្នុងរឿងគ្រោះថ្នាក់ អាការខុសប្រក្រតីដែលអាចហុចផលអាក្រក់ដល់កូននៅក្នុងផ្ទៃ ដូច្នេះបើមានអាការខុសប្រក្រតី ឬអាការប្លែកៗណាមួយ ដូចជា ចុកឆ្អល់ញឹកញាប់ ឬចាញ់កូនខ្លាំងក៏គួរតែទៅជួបគ្រូពេទ្យ ឬទៅត្រួតពិនិត្យគភ៌តាមការណាត់របស់ពេទ្យឱ្យបានជាប់ជានិច្ច។សរុបមកវិញ ឡារ៉ែន ចង់ជម្រាបស្ត្រីមានគភ៌ទាំងឡាយថា ចូរធ្វើចិត្តឱ្យសប្បាយៗ កុំតានតឹងអារម្មណ៍ និងកង្វល់ចិត្តខ្លាំងពេកអី គួរបណ្តោយអារម្មណ៍ឱ្យសប្បាយៗ ត្រៀមខ្លួនស្វាគមន៍កូនតូចសម្លាញ់នៅថ្ងៃខាងមុខដោយអារម្មណ៍ស្រស់ស្រាយវិញប្រសើរជាង៕