ដំបូលន្មានល្អៗ អ្នកម៉ាក់គួរយកមកអនុវត្តតាមអំឡុងពេលសម្រាល

0
1

ក្រោយពេលឆ្លងកាត់ការពពោះអស់រយៈពេល៩ខែ ស្ត្រីត្រូវឆ្លងកាត់ដំណាក់កាលចុងក្រោយមួយទៀត គឺការសម្រាល។ កំណាក់កាលនេះត្រូវបានគេចាត់ទុកជាពេលដ៏លំបាកខ្លាំងបំផុត ព្រោះស្ត្រីត្រូវមានការឈឺចាប់ស្ទើរតែដាច់ដង្ហើមម្តងៗ។ ហេតុនេះទើបពេលសម្រាលតម្រូវឲ្យស្ត្រីទៅមន្ទីរពេទ្យ ដើម្បីទទួលបានជំនួយពីក្រុមអ្នកជំនាញ។ ក៏ប៉ុន្តែទន្ទឹមនឹងការជួយពីគ្រូពេទ្យ អ្នកក៏ត្រូវតែដឹងពីតិចនិចសម្រាលដោយខ្លួនឯងខ្លះៗផងដែរ ដើម្បីឲ្យការសម្រាលកាន់តែមានភាពងាយស្រួល។

១.ចាប់ផ្តើមផ្តោតអារម្មណ៍ ទៅលើការដកដង្ហើមចេញចូលមួយៗ ឲ្យបានជ្រៅៗ។ គិតអំពីទារកដែលនឹងចាប់កំណើតមកដោយសុវត្ថិភាព វានឹងជួយឲ្យអ្នកមានអារម្មណ៍ថា ភាពឈឺចាប់ត្រូវបានធូរស្រាល។

២.ការឈឺចាប់ក្នុងពោះពេលជិតសម្រាលដំណាក់កាលទី១ មានភាពញឹកញាប់បំផុត។ រហូតដល់ធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយ និងអស់កម្លាំង ប៉ុន្តែចូលដល់ដំណាក់កាលទី២ មាត់ស្បូននឹងចាប់ផ្តើមបើក និងលាតសន្ធឹងល្អជាងមុន។ ពេនោះអ្នកមានអារម្មណ៍ថា អាចបង្កើនល្បឿនជាមួយនឹងចង្វាក់ការប្រឹងសម្រាលកាន់តែងាយស្រួល។

៣.អំឡុងពេលសម្រាល អ្នកត្រូវគេងលើផ្ទៃរាបស្មើ ហើយបញ្ឈរជង្គង់ទាំងពីឡើង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសម្រាលកូនចេញមក។ ស្តាប់តាមការណែនាំរបស់គិលានុបប្បដ្ឋាយិកាដែលនៅក្បែរខ្លួនអ្នក ហើយព្យាយាមប្រើកម្លាំងមួយៗតាមការកន្ត្រាក់នៃស្បូន។

៤.នៅពេលសម្រាល កុំគិតពីរឿងអ្វីផ្សេង មិនបាច់បារម្មណ៍ពីភាពអៀនខ្មាស់ រឿងលេចនោម ឬលេចលាមក នោះទេ។ ព្រោះគិលានុបដ្ឋាយកា បានត្រៀមខ្លួនជាស្រេចក្នុងការជួយសម្អាត ប៉ុន្តែអ្នកត្រូវព្យាយាមធ្វើឲ្យខ្លួនឯងសុខស្រួលទៅបានហើយ ដើម្បីឲ្យមានកម្លាំងរុញច្រានទារកចេញមកបានដោយជោគជ័យ។

ការផ្តល់កំណើតឲ្យកូនមួយៗមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក្នុងមានជាអ្នកម្តាយត្រូវតស៊ូ ដើម្បីស្វាគមន៍កូនជាទីស្រឡាញ់មករួមចំណែកក្នុងជីវិតរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here