អាយុ២០សប្តាហ៍ តើទារកក្នុងផ្ទៃមានការវិវឌ្ឍន៍អ្វីខ្លះ?

0
1

ការពពោះពេញលេញមានរយៈពេលជិត ៤០សប្តាហ៍ ហើយទារកមានការលូតលាស់ឥតឈប់ឈរជារៀងរាល់ថ្ងៃ តាំងពីអំប្រ៊ីយ៉ុងតូចមួយ រហូតដល់ធំពេញផ្ទៃម្តាយ។ ក៏ប៉ុន្តែនៅពេលទារកមានអាយុ ២០សប្តាហ៍ តើអ្នកដឹងទេថា មានវិវឌ្ឍន៍យ៉ាងណាខ្លះ?

ឈានដល់អាយុ២០សប្តាហ៍ ទារកនឹងមានទម្ងន់ ០,២៦គីឡូក្រាម ហើយមានប្រវែងប្រហែលជា ១៩,៧សង់ទីម៉ែត្រ។ នៅពេលនេះកូនរបស់អ្នកនឹងលេចចេញនូវស្បែកចំនួន ៤ស្រទាប់ ហើយក្នុងចំណោមនោះមានស្បែកមួយស្រទាប់នឹងជួយបង្កើតអត្តសញ្ញាណផ្ទាល់ខ្លួន ដូចជាស្នាមក្រយៅដៃ ឬក្រយៅជើង។ ចំណែកឯសក់របស់ទារកក៏ចាប់ផ្តើមដុះច្រើនផងដែរ។

មួយផ្នែកតូចនៃខួរក្បាលក៏កំពុងតែមានការលូតលាស់ឥតឈប់ឈរ។ សរីរាង្គមួយនេះមានតួនាទីសំខាន់ណាស់ក្នុងការគ្រប់គ្រងកោសិការខួរក្បាល មុខងារយល់ដឹង (ការផ្តោតអារម្មណ៍ ឬភាសារ) អារម្មណ៍(គ្រប់គ្រងការភ័យខ្លាច ឬការឆ្លើយតបនឹងភាពរីករាយ)។

នៅអាយុ ២០សប្តាហ៍ ទារកនឹងត្រូវបានគ្របដោយស្រទាប់ពណ៌សដូចជាក្រែមដែលហៅថា vernix caseosa។ សារធាតុពណ៌សនេះ នឹងជួយការពារស្បែកទារកពីការប៉ះទង្គិចពេលទឹកភ្លោះមានការប្រែប្រួល ហើយវាក៏អាចជួយឲ្យទារកផ្លាស់ប្តូរទៅទ្វារមាសបានយ៉ាងងាយអំឡុងពេលសម្រាលដោយធម្មជាតិ។ លើសពីនេះទៅទៀត ទារកក្នុងផ្ទៃចាប់ផ្តើមចេះបញ្ចេញចោលកាកសំណល់ដែលមានពណ៌បៃតងចាស់ ឬពណ៌ខ្មៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here