អ្វីដែលស្ត្រីមានផ្ទៃពោះគួរធ្វើនៅពេលគេង ដើម្បីជួយឲ្យកូន និងខ្លួនឯងមានសុខភាពល្អ

0
1

អ្នកជំនាញជឿជាក់ថា គុណភាពនៃការគេងល្អ ត្រូវពឹងផ្អែកទៅលើទីតាំងនៃការគេងសមស្របសម្រាប់អ្នកម្តាយមានផ្ទៃពោះ។ ប៉ុន្តែការគេងមិនបានត្រឹមត្រូវអាចប៉ះពាល់ដល់ការងាររបស់សរីរាង្គខាងក្នុងកាន់តែខ្លាំង និងជះឥទ្ធិពលអាក្រក់ដល់ទារកមិនទាន់កើត។ ដូច្នេះអ្នកជំនាញបានណែនាំឲ្យស្ត្រីមានផ្ទៃពោះ រៀបចំទីតាំងគេងដោយមានការប្រុងប្រយ័ត្នបំផុត៖

១.គេងផ្អៀងទៅខាងឆ្វេង

ប្រសិនបើអ្នកម្តាយគេងផ្អៀងទៅខាងឆ្វេង​ វានឹងផ្តល់ផលល្អយ៉ាងធំធេងបំផុតចំពោះទារក។ ដោយសារតែបេះដូងរបស់អ្នកម្តាយបូមឈាមបានស្រួល ហើយទារកអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់តាមរយៈសុក។

២.ប្រយ័ត្នការគេងផ្ងារ

ម្តាយជាច្រើនប្រហែលជាយល់ថា ការគេងផ្ងារធ្វើឲ្យមានសុវត្ថិភាព ហើយទារកនៅក្នុងផ្ទៃនឹងមិនទទួលរងផលប៉ះពាល់ទេ។ ប៉ុន្តែតាមពិតវាអាចពិបាកសម្រាប់ម្តាយនៅពេលងើបឡើង ព្រោះអ្នកម្តាយត្រូវការងើបចូលបន្ទប់ទឹកញឹកញប់ ជាពិសេសពេលជិតគ្រប់ខែ។ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរឥរិយាបថនេះចោលទៅ ហើយអ្នកជំនាញក៏មិនបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគេងបែបនេះដែរ។

៣.ពេលគេងត្រូវមានខ្នើយទន់ៗកល់នៅចន្លោះភ្លៅ និងពោះ

ស្ត្រីមានផ្ទៃពោះភាគច្រើនមិនចូលចិត្តគេងចំហៀងឡើយ ហេតុនេះអ្នកជំនាញបានណែនាំឲ្យប្រើខ្នើយកល់នៅចន្លោះភ្លៅ និងពោះ។ ការធ្វើបែបនេះ ដើម្បីឲ្យគេងលក់ស្រួល និងការពារទារកមិនទាន់កើតមិនឲ្យមានគ្រោះថ្នាក់។

៤.ប្រយ័ត្នដង្ហើម

ស្វាមីគួរតែពិនិត្យមើលដង្ហើមរបស់ភរិយានៅពេលគេង ថាតើដង្ហើមខ្លីឬអត់? ប្រសិនបើមានដង្ហើមខ្លី ត្រូវបានគេណែនាំឲ្យប្រើខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះដែលព័ទ្ធជុំវិញខ្លួន។

៥.ប្រយ័ត្នការចាល់ជាតិអាស៊ីត

អ្នកត្រូវដឹងថា ប្រសិនបើអ្នកមានការចាល់ជាតិអាស៊ីត អ្នកត្រូវរកសៀវភៅ ឬបន្ទះក្តារកម្ពស់ ១ទៅ២អ៊ីញ កល់ពីក្រោមក្បាល។ ការធ្វើបែបនេះវានឹងជួយឲ្យជាតិងាស៊ីតហូរទៅក្រពះ មិនច្រាល់មកបំពង់អាហារវិញទេ។

ចូលព្យាយាមអនុវត្តតិចនិចទាំងនេះ ព្រោះវាមិនត្រឹមតែជួយឲ្យអ្នកម្តាយមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីតែទារកក្នុងផ្ទៃក៏មានសុខភាពល្អដូចគ្នាដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here