ជំងឺស្លេកស្លាំង ឬខ្វះឈាមក្រហម អំឡុងពេលមានផ្ទៃពោះអាចមានផលប៉ះពាល់ដល់ការលូតលាស់របស់ទារក និងរលូត គ្រប់ពេល។ ស្រដៀងគ្នានេះដែរ ប្រសិនបើកម្រិតអ័រម៉ូន អេម៉ូក្លូប៊ីន មានកម្រិតទាបពេក អាចបង្កើតឲ្យមានផលលំបាកក្នុងការមានគភ៌ ដូច្នេះអ្នកត្រូវដឹងពីវិធីបង្កើត អេម៉ូក្លូប៊ីន ក្នុងឈាមឡើងវិញ។
បើយោងតាមការស្ថិតិរបស់អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ស្ទើរតែ ៥៨ភាគរយនៃស្ត្រីនៅប្រទេសឥណ្ឌា មានបញ្ហាស្លេកស្លាំង ហើយគេប៉ាន់ប្រមាណថា ភាពស្លេកស្លាំង គឺជាមូលហេតុនៃមរណភាពមាតាចាប់ពី ២០ ទៅ ៤០ភាគរយ។ ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យមុនពេលមានផ្ទៃពោះ ទាំងឡាយអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីគេចផុតពីបញ្ហាស្លេកស្លាំង។
ប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក
ការប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក វាអាចជួយបង្កើនកម្រិតអេម៉ូក្លូប៊ីន ក្នុងឈាម។ ជាពិសេសការកែប្រែកម្រិតជាតិដែក មុនពេលមានផ្ទៃពោះ អាចជួយឲ្យជំរុញឲ្យគភ៌មានការលូតលាស់ និងការអភិវឌ្ឍបានយ៉ាងល្អ។
ព្យាយាមទទួលទានរបបអាហារដែលមានផ្ទុកវីតាមីន C
ការបន្ថែមវីតាមីន C គ្រប់គ្រាន់ទៅក្នុងរបបអាហារ វាអាចជួយឲ្យរាងកាយស្រូបយក និងប្រើប្រាស់ជាតិដែកបានត្រឹមត្រូវ។ ដូច្នេះ អ្នកត្រូវទទួលទានវីតាមីន C យ៉ាងតិច ១,០០០ក្រាមក្នុងមួយថ្ងៃ ឬទទួលទានផ្លែក្រូចពីរផ្លែ ដើម្បីទទួលបានវីតាមីន C គ្រប់គ្រាន់។
ពិនិត្យរបបអាហារប្រចាំថ្ងៃ
ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់ អ្នកគួរតែព្យាយាមទទួទានរបបអាហារដូចជា ផ្តាខាត់ណាពណ៌ខៀវ ស្ពៃខៀវ ឬបន្លែបៃតងផ្សេងៗទៀតឲ្យបានច្រើន។ អាហារទាំងនេះជួយបង្កើនចំនួន អេម៉ូក្លូប៊ីន នៅក្នុងឈាម ដែលអាចជួយបង្ការភាពស្លេសស្លាំងសម្រាប់ស្ត្រីដែលមានផែនការមានផ្ទៃពោះ។
ធ្វើតេស្តឈាម
នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក និងផ្លាស់ប្តូររបបអាហារ ត្រូវឲ្យអ្នកធ្វើតេស្តឈាមរកមើលកម្រិត អេម៉ូក្លូប៊ីន ផងដែរអ្វីទាំងអស់នេះ នឹងជួយក្នុងការរៀបចំផែនការមាផ្ទៃពោះ បានយ៉ាងល្អប្រសើរ ហើយជៀសផុតពីបញ្ហាផ្សេងដែលកើតមានឡើងដោយសារតែបញ្ហាស្លេកស្លាំង៕