ហេតុអ្វី​ពេល​មាន​ទម្ងន់ អ្នក​ម៉ាក់​ចេះតែ​សុ​បិ​ន្ត​ផ្តេសផ្តាស?

0
1

នៅពេល​មាន​សុ​បិ​ន្ត​កើតឡើង ស្ត្រី​តែងតែមាន​ការព្រួយបារម្ភ ឬ​ពិបាកចិត្ត ព្រោះ​ខ្លាច​មាន​ផល​អវិជ្ជមាន​កើតឡើង​ដូច​ការ​សុ​បិ​ន្ត​មែន។ ក្តី​សុ​បិ​ន្ត​ពេល​មាន​ផ្ទៃពោះ​ជាទូទៅ​កើតឡើង​ចំពោះ​ស្ត្រី ៤៣នាក់​ទៅហើយ ក្នុងចំណោម​ស្ត្រី៥០នាក់។ អ្នក​វេជ្ជសាស្ត្រ​តែង​ព្រងើយកណ្តើយ​ជាមួយ​បញ្ហា​នេះ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​បញ្ហា​ផ្លូវចិត្ត ឬ​ប្រែជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្រោយពេល​ឆ្លងទន្លេ។

ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​សុ​បិ​ន្ត​ផ្តេសផ្តាស់?

ការ​សុ​បិ​ន្ត​ខ្លះ​ត្រូវបាន​កំណត់ថា ជា​សកម្មភាព​ផ្លូវចិត្ត​ដែល​កើតឡើង​ជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ថ្មី​នៃ​អារម្មណ៍ ដែល​ត្រូវ​ឲ្យ​មានការ​សម្រប​ខ្លួន។ ការ​សុ​បិ​ន្ត​ត្រូវបាន​គេ​ជឿជាក់ថា មាន​ជាប់ទាក់ទង​ទៅនឹង​បទពិសោធន៍​ផ្លូវ​អារម្មណ៍​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​ការចង់ចាំ​ទាក់ទង​នឹង​រឿងរ៉ាវ​ខ្លួនឯង។ ទោះបីជា​ក្តី​សុ​បិ​ន្ត​ត្រូវបាន​គេ​ដាក់​កំហុស​ទៅលើ​ការកើនឡើង​នៃ​អ័រម៉ូន​ច្រើន​ហួសពេល​មាន​ផ្ទៃពោះ​ក៏ដោយ ប៉ុន្តែ​នៅមាន​កត្តា​ច្រើន​ទៀត​រួមទាំង​ផ្លូវ​អារម្មណ៍ ផ្លូវកាយ និង​ផ្លូវចិត្ត ក៏​ជះឥទ្ធិពល​ដល់​ការបង្កើត​ក្តី​សុ​បិ​ន្ត​នេះដែរ។

ទោះជា​យ៉ាងណា​ហេតុផល​ចម្បង​ដែល​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​សុ​បិ​ន្ត​ផ្តេសផ្តាស គឺ​ការកើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ការគិត​ច្រើន និង​អារម្មណ៍​ភ័យខ្លាច។ ការសិក្សា​មួយ​ក៏បាន​បង្ហាញ​ដែរ​ថា ការ​សុ​បិ​ន្ត​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក្រោយពេល​សម្រាល​អា​ចប​ណ្តោ​ល​មកពី​ជំងឺ​ធ្លាក់​ទឹកចិត្ត។

វិធី​បញ្ជៀ​សការ​សុ​បិ​ន្ត

១.ត្រូវ​និយាយ​ពី​ក្តី​សុ​បិ​ន្ត​ជាមួយនឹង​សមាជិកគ្រួសារ ឬ​មិត្ត​ភ័​ក្ត ដោយ​បើកចំហ ដើម្បី​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​អ្នកមួយ​កម្រិត។

២.ផ្តោតលើ​អ្វីដែល​អវិជ្ជមាន​នៅក្នុង​ជីវិត វា​នឹង​ជំរុញ​ឲ្យ​មាន​ភាព​វិជ្ជមាន​នៅក្នុង​ចិត្ត។

៣.ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គុណភាព​ដំណេក ដោយ​រៀបចំ​បន្ទប់​ឲ្យ​មាន​ភាពស្ងប់ស្ងាត់ និង​មាន​សីតុណ្ហភាព​ធម្មតា។

៤.កាត់បន្ថយ​ការទទួល​ទាន​ទឹក​នៅពេល​យប់ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​គេង​មិនបាន​គ្រប់គ្រាន់ ហើយ​ក្តី​សុ​បិ​ន្ត​មិនល្អ​ក៏​អាច​កើតឡើង​ដែរ។

៥.កុំ​គេង​ច្រើនពេក​នៅពេល​ថ្ងៃ។

៦.ធ្វើ​សមាធិ ឬ​ហាត់​យូ​ហ្គា​ពេល​មាន​ផ្ទៃពោះ។

៧.អាន​សៀវភៅ ឬ​ងូតទឹក​ក្តៅ​ឧណ្ឌៗ ព្រោះ​វា​អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ និង​គេង​លក់​ស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here