បញ្ហាក្នុងការចិញ្ចឹមកូនពីរនាក់ គឺថាពួកគេមិនចេះស្រឡាញ់គ្នារហូតនោះទេ។ កូនច្បងអាចនឹងមានភាពច្រណែនជាមួយប្អូន ទើបនឹងកើត ដែលត្រូវបានឪពុកម្តាយថ្នាក់ថ្នមដោយយកចិត្តទុកដាក់បំផុត ដូច្នេះតើត្រូវដោះស្រាយយ៉ាងណា? តាមពិតមុននឹងយកកូនទី២ ឪពុកម្តាយគួរតែដឹងរឿង ៥យ៉ាងនេះ។
១.ត្រូវឲ្យកូនច្បងដឹងថា គេមានប្អូនម្នាក់ ហើយព្យាយាមនិយាយថា អ្នកស្រឡាញ់ពួកគេទាំងពីរឲ្យបានញឹកញាប់ ដើម្បីបង្កើតភាពស្និតស្នាល ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នាតាំងពីដំបូង។
២.ប្រាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះកុំឲ្យនិយាយទៅកាន់កូនច្បងថា ពេលមានប្អូនឪពុកម្តាយឈប់ស្រឡាញ់ពួកគេទៀតហើយ តែកុំបង្អាប់ ឬ សើចចំអកពួកគេឲ្យសោះ ព្រោះកូនច្បងអាចមានអារម្មណ៍មិនល្អ និងមានអារម្មណ៍អន់ចិត្តជាមួយអ្នកនាពេលអនាគត់។
៣.ក្រោយពេលកើតកូនទី២ភ្លាមៗ ឪពុកម្តាយមិនត្រូវឱបថើបទារកទើបនឹងកើតនៅនឹងមុខកូនច្បងទេ ព្រោះវាអាចធ្វើឲ្យពួកគេមានភាពច្រណែនមិនពេញចិត្តជាមួយនឹងប្អូនរបស់ខ្លួន។
៤.នៅពេលម្តាយចាប់ផ្តើមជាសះស្បើយក្រោយពេលសម្រាល សូមព្យាយាមឲ្យកូនច្បងប៉ះប្អូនដោយថ្នមៗ។ កូនច្បងប្រហែលជាមានភាពភ្ញាក់ផ្អើលនឹងអារម្មណ៍ថ្មីចំពោះពួកគេ។ អ្នកម្តាយត្រូវបង្រៀនកូនច្បងឲ្យចេះបីប្អូន និងបង្រៀនឲ្យធ្វើជាជំនួយការម្តាយក្នុងការមើលថែប្អូន។ ការចេះជួយគ្នា នឹងធ្វើឲ្យកូនច្បងមានមោទនភាព ហើយចង់ថែទាំងប្អូនខ្លាំងបំផុត។
៥.ត្រូវចេះសសើរ និងលើកទឹកចិត្តកូនច្បងថាពិតជាក្មេងល្អ នៅពេលពួកគេចេះជួយដូរកន្ទប ឬខោទឹកនោមឲ្យប្អូន។ តែយ៉ាងណាសូមកុំបង្ខំឲ្យកូនច្បងលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនប្អូន គឺត្រូវធ្វើដោយពេញចិត្តដោយខ្លួនគេផ្ទាល់។
គ្មានឪពុកម្តាយឯណាចង់ឃើញកូនមិនចេះស្រឡាញ់គ្នានោះទេ ប៉ុន្តែក្តីស្រឡាញ់ត្រូវតែផ្អែកទៅលើចិត្ត គ្មានការបង្ខំឡើយ៕