ជាការ​ពិតណាស់ ទឹកដូង ត្រូវបាន​គេ​ចាត់ទុកជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​ល្អ​បំផុត​នៅក្នុង​ពិភពលោក ព្រោះ​វា​មិន​ត្រឹមតែ​ជួយផ្តល់​ថាមពល​នោះទេ វា​ក៏​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​រាងកាយ​ផងដែរ។ទោះជា​យ៉ាងណា ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​លើសពី ១ទៅ២ផ្លែ​ក្នុង​មួយថ្ងៃ​ឡើយ ជាពិសេស​ប្រសិនបើ​ស្ថិតក្នុង​លក្ខខណ្ឌ​ដូចខាងក្រោម​នេះ គួរតែ​ជៀសវាង​តែម្តង។

១.ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​បញ្ហា​រំលាយ​អាហារ កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​តម្រងនោម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

២.នៅពេល​ស្ត្រី​មាន​ផ្ទៃពោះ​អស់កម្លាំង​ខ្លាំង កំពុងតែ​នៅក្រោម​ពន្លឺព្រះអាទិត្យ និង​បែកញើស​ច្រើន ក៏​មិនគួរ​ទទួលទាន​ដែរ។

៣.មួយទៀត ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​បញ្ហា​សម្ពាធ​ឈាម​ទាប កុំ​ទទួលទាន​ឲ្យ​សោះ ព្រោះ​វា​អាចធ្វើ​ឲ្យ​សម្ពាធ​កាន់តែ​ខ្សោយ អស់កម្លាំង និង​រមូល​សាច់ដុំ៕