បាត់រដូវប៉ុន្មានសប្ដាហ៍ ទើបពិនិត្យដឹងថាមាន​កូន?

0
1

ប្រសិនបើនារីគ្រប់រូបដែលមានរដូវទៀងរាល់ខែ ក៏ប៉ុន្ដែនៅថ្ងៃនេះមិនមានឃើញមករដូវ ហើយ ១សបា្តហ៍កន្លងហើយក៏មិនទាន់ឃើញមក ដូច្នោះអ្នកត្រូវសាកល្បងសង្កេតខ្លួនឯងថា នៅក្នុងអម្លុងខែនេះ អ្នកមានរួមភេទជាមួយស្វាមីជាញឹកញយឬទេ ? អាចសាកល្បងធ្វើការពិនិត្យទឹកនោមបាន ដើម្បីឱ្យប្រាកដថា អ្នកកំពុងតាំងគភ៌ឬទេ?

១. គ្មានរដូវប្រចាំខែ ១ សប្ដាហ៍ និងមានអាការមិនសូវស្រួលខ្លូន មិនថាតែវិលមុខ ក្ដៅខ្លួន រកខ្យល់ ឬអាការផ្សេងៗ ជាសញ្ញាដាស់តឿនឱ្យអ្នកដឹងថា អ្នកកំពុងតាំងគភ៌ ក៏ប៉ុន្ដែអាការដែលពោលនេះ ក៏ជាសញ្ញានៃការរាំងស្ទះការមករដូវផងដែរ។

២.ប្រសិនបើ គ្មានរដូវ ១ សប្ដាហ៍ហើយ មានអារម្មណ៍ធុញធប់ តានតឹង នៅមិនស្រណុកក្នុងខ្លួន ដូច្នោះសញ្ញានេះ អាចបញ្ជាក់ថា អ្នកនិងពិនិត្យឃើញថាកំពុងមានបុត្រ។

គួបញ្ជាក់ផងដែរថា ចំពោះស្ត្រីមួយចំនួនមិនមានឃើញមករដូវ ១ សប្ដាហ៍ហើយ ក៏មិនអាចបញ្ជាក់ផលវិជ្ជមាននៃការមានបុត្រ ១០០ ភាគរយបានផងដែរ គឺត្រូវធ្វើការរង់ចាំរហូតដល់ចាប់ពី ១ ទៅ ៣ សប្ដាហ៍ ព្រោះមកពីបម្រែបម្រួលអ័រម៉ូនស្ត្រីននៅក្នុងខ្លួនខុសៗគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here