ការខឹង គឺជាប្រតិកម្មធម្មតារបស់មនុស្សទៅទូ ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញ អាចបង្កផលអាក្រក់ដល់ទារកក្នុងផ្ទៃ។ នៅពេលដែលអ្នកម្តាយខឹង បេះកើតនឹងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ អ័រម៉ូនខ្លះបញ្ចេញទៅក្នុងសរសៃឈាម។ ដំបូងវានឹងកាត់បន្ថយអុកស៊ីសែនទៅកាន់ស្បូន កាត់បន្ថយការផ្គត់ផ្គង់ឈាម និងសារធាតុចិញ្ចឹមទៅកាន់ទារក។ មិនត្រឹមតែប៉ុណ្ណោះ សរីរាង្គផ្សេងទៀត ដូចជាសរសៃឈាមបេះដូង ដង្ហើម និងការរំលាយអាហារត្រូវបានប៉ះពាល់សូម្បីតែស្បែក ក៏រងនូវផលប៉ះពាល់ដូចគ្នាដែរ។
ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនទៀតដោយសារតែអ្នកម្តាយខឹងច្រើនពេក៖
១.ប៉ះពាល់ដល់ការលូតលាស់
រឿងដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុតដោយសារតែអ្នកម្តាយខឹងច្រើន គឺពន្យាពេលដល់ការលូតលាស់ទារក ទារកកើតមកមានទម្ងន់ស្រាល កើតមិនគ្រប់ខែ…។
២.ជះឥទ្ធិពលទៅលើទារកទើបនឹងកើត
ផលប៉ះពាល់មួយទៀត គឺទារកទើបនឹងកើតពិបាកក្នុងការគេង មិនសូវឆ្លើយតបនឹងការរំញោច ហើយការគិតមានភាពយឺតយ៉ាវ។
៣.ជះឥទ្ធិពលដល់ផ្លូវចិត្ត
នៅពេលទារកធំពេញវ័យ ពួកគេអាចកើតមានបញ្ហាផ្លូវចិត្ត ឬអាកាប្បកិរិយាមិនល្អ។
៤.អាចកើតជំងឺផ្សេងៗ
ទៅថ្ងៃអនាគត់ ទារកអាចកើតមានជំងឺផ្សេងៗដូចជា សរសៃឈាមបេះដូង ជំងឺលើសឈាម ទឹកនោមផ្អែម…។
៥.អាចក្លាយជាមនុស្សមិនល្អ
ម្តាយដែលខឹងច្រើន ឬគ្រប់គ្រងកំហឹងមិនបានក្នុងពេលមានផ្ទៃពោះ កូនកើតមកអាចចូលចិត្តដោះស្រាយបញ្ហាដោយប្រើអំពើហឹង្សា ញៀនគ្រឿងស្រវឹង ជក់បារី…។
៥.អាចក្លាយជាមនុស្សមិនល្អ
ម្តាយដែលខឹងច្រើន ឬគ្រប់គ្រងកំហឹងមិនបានក្នុងពេលមានផ្ទៃពោះ កូនកើតមកអាចចូលចិត្តដោះស្រាយបញ្ហាដោយប្រើអំពើហឹង្សា ញៀនគ្រឿងស្រវឹង ជក់បារី…។