មួយជីវិត របស់មនុស្សស្រីគ្រប់រូប តែងតែប្រាថ្នាចង់បានបុរសម្នាក់ដែលមានចិត្តល្អ ហើយអាចរស់នៅចុះសម្រុងជាមួយគ្នា ដើម្បីធ្វើជាគូអនាគត់។ តើធ្វើដូចម្តេចទៅទើបដឹងថា ស្វាមីរបស់ជាមនុស្សដែលធ្វើឲ្យអ្នកមានក្តីសុខមួយជីវិត? ប្រសិនបើស្វាមីរបស់អ្នកមានលក្ខខណ្ឌ ៤ចំណុចនេះ បញ្ជាក់ថា អ្នកពិតជរើសមនុស្សត្រូវហើយ។
១.មានទំនួលខុសត្រូវចំពោះគ្រួសារ
មិនថារឿងតូចរឿងធំ ស្វាមី របស់អ្នកតែងតែចេញមុខដោះស្រាយជានិច្ច នេះហើយជាស្វាមី ដែលមានទំនួលខុសត្រូវ។ ប៉ុន្តែ សុំចាំថា អ្នកមិនគួរបណ្តោលឲ្យគាត់ទទួលបន្ទុកនេះតែម្នាក់ឯងនោះទេ ដើម្បីជួយឲ្យគ្រួសារមានសេក្តីសុខ និងមានភាពរុងរឿង គួរតែចេះចែករំលែកទុក្ខធុរៈគ្នាទៅវិញទៅមក។
២.ចេះលើកទឹកចិត្ត
ការលើកទឹកចិត្ត គឺជាទង្វើដ៏ល្អមួយដែលអាចជួយជំរុញឲ្យដៃគូមានភាពក្លាហាន មានទំនុកចិត្តក្នុងការបំពេញភារកិច្ចអ្វីមួយ។ វាក៏អាចជួយឲ្យអ្នកមានភាពកក្តៅ និងមានសុខភាពផ្លូវចិត្តល្អប្រសើរផងដែរ។
៣.ចេះអត់ធ្មត់
ប្តីប្រពន្ធប្រៀបដូចជាចានក្នុងរាវ រមែងតែប៉ះទង្គិចគ្នាទៅវិញទៅមក ប្រសិនបើមិនមានភាពអត់ធ្មត់ទេអាចបង្កទៅជាជម្លោះកើតមានឡើងជាពុំខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបានស្វាមីដែលមានចិត្តអត់ធ្មត់ ច្បាស់ជាគ្មានជម្លោះកើតឡើងឡើយ ដូច្នេះគ្រួសាររបស់អ្នកនឹងមានសុភក្កិមង្គល់ និងមានតែភាពរីករាយជានិច្ច។
៤.ស្រឡាញ់អ្នក និងគ្រួសារអ្នក
មនុស្សស្រីភាគច្រើនតែងតែត្អូញត្អែថា នៅលើលោកនេះពិបាករកបុរសស្មោះ ណាស់។ ក៏ប៉ុន្តែ ប្រសិនបើអ្នកទទួលបានស្វាមីដែល មិនរវល់រឿងស្រី ស្រឡាញ់តែអ្នកមួយ ពិតជាសំណាងធំហើយ ហើយស្នេហារបស់អ្នកនឹងមានភាពស្វិតស្វាញអស់មួយជីវិត ម្យាទៀតប្រសិនបើស្វាមីរបស់អ្នកស្រឡាញ់ម្តាយឪពុកខាងអ្នកទៀតនោះអ្នកនិងក្លាយជាមនុស្សដែលមហាសំណាងហើយដែលបានស្វាមីដូចគាត់៕