កិច្ចការ​ផ្ទះ៣យ៉ាង គួរ​ឈប់​ធ្វើ​នៅពេល​មាន​ផ្ទៃពោះ

0
1

នៅក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ស្ត្រី​ទាំងឡាយ​ត្រូវការ​ថ្នមខ្លួន​ជានិច្ច ដើម្បី​គេចផុត​ពី​ហានិភ័យផ្សេងៗចំពោះ​កូន​ក្នុង​ផ្ទៃ។ សូម្បីតែ​ការងារ​ផ្ទះមួយ​ចំនួន​ក៏​មិនត្រូវ​ធ្វើ​ដែរ ទោះបី​វា​ធ្លាប់តែ​ជា​បន្ទុក​របស់​អ្នក​ក៏ដោយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន។

លាង​សម្អាត​បង្អន់
ការលាង​សម្អាត​បន្ទប់ទឹក​មិនមែនជា​កិច្ចការ​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវ​ចង់ចាំ គឺ​ការប្រើប្រាស់​សាប៊ូ​លាង​សម្អាត​ទើប​គ្រោះថ្នាក់។ ជាតិ​អាស៊ីត​នៅក្នុង​ទឹកសាប៊ូ​ទាំងនោះ មាន​ក្លិន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក ហើយ​ធ្វើ​ឲ្យ​ទារក​កើតមក​មិន​គ្រប់លក្ខណៈ។ មួយវិញទៀត អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះ​ការលាង​សម្អាត​បន្ទប់ទឹក​វា​អាច​នៅជាប់​ជាតិ​រអិល​ពីសា​ប៊ូ ប​ណ្តោ​ល​ឲ្យ​អ្នក​រអិលដួល​យ៉ាង​ងាយ។

គក់​សំលៀកបំពាក់
នៅពេល​គក់​សំលៀកបំពាក់ អ្នក​ត្រូវ​ប្រើ​កម្លាំង​យួរទឹកធ្ងន់ៗ ដែល​អាច​នាំ​ឲ្យ​រលូត​កូន​បាន។ សូម្បីតែ​ការ​ហាល​សំលៀកបំពាក់​ក៏មាន​គ្រោះថ្នាក់​ដែរ ព្រោះ​ស្ត្រី​ត្រូវការ​ឱន​ងើបញយៗ និង​ឈោង​ខ្ពស់ ដែល​អាច​ប្រឈម​នឹង​ការ​របូត​ទងសុខ។

ជូត​សម្អាតផ្ទះ
ការងារ​ផ្ទះ​មួយទៀត​ដែល​ស្ត្រី​គ្រប់រូប​ធ្វើ​រាល់ថ្ងៃ​គឺ ជូត​សម្អាត​ផ្ទះសំបែង ក៏ប៉ុន្តែ​នៅពេល​មាន​ផ្ទៃពោះ​អ្នក​គួរតែ​ផ្អាក​សិន​ទៅ។ ការ​ជូត​សម្អាតផ្ទះ ត្រូវការ​ប្រើប្រាស់​ផលិតផល​គីមី  ដូចជា​ទឹក​លាង​ឥដ្ឋការ៉ូ ឬ​ទឹក​បាញ់​ក​ញ្ចា​ក់ ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ប្រតិកម្ម​ស្បែក។ ជាពិសេស នៅពេល​ជូត​សម្អាត​អ្នក​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង និង​ចលនា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ការឈឺ​សន្លាក់។

យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ គួរតែ​ទុក​ការងារ​ទាំង​ប៉ុន្មាន​នេះ​ឲ្យ​ស្វាមី​ធ្វើជា​បណ្តោះអាសន្ន​សិន​ទៅ ទំ​រ៉ាំ​តែ​ទារក​ក្នុង​ផ្ទៃ​ចាប់កំណើត ហើយ​អ្នកមាន​សុខភាព​រឹងមាំ​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here