កត្តាធំ៤យ៉ាង ប​ណ្តោ​ល​ឲ្យ​ទារក​កើតមក​ខូច​សរីរាង្គ ឬ​ពិការភាព

0
1

ស្ត្រី​ភាគច្រើន​ច្បាស់​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​បំផុត​នៅ​នាទី​ដំបូង​ដែល​បានដឹងថា​ខ្លួន​កំពុងតែ​ជិត​ក្លាយទៅជា​ម្តាយ​របស់គេ​ហើយ។ តែ​ស្រប​ពេលនេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ​មួយចំនួន​ផងដែរ ព្រោះ​វា​អាច​នាំ​ឲ្យ​ទារក​ពិការភាព​ពី​កំណើត​បាន ជាពិសេស​ការទទួល​ទាន​របប​អាហារ និង​ការរស់នៅ​តែម្តង។

១. របប​អាហារ

របប​អាហារ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ទារក​ក្នុង​ផ្ទៃ ដែល​កំពុងតែ​រីកលូតលាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​សារធាតុចិញ្ចឹម​មិនបាន​គ្រប់គ្រាន់ ដូចជា ជាតិ​ដែក និង​អាស៊ីត​ហ្វូ​លិ​ក អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ឆ្អឹងខ្នង និង​ខួរក្បាល​ទារក។ ដូច្នេះ នៅពេល​ទារក​កើតមក​អាច​ជួប​បញ្ហា ទាំងពីរ​ចំណុច​នេះ។

២. ទម្លាប់​ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង

បារី និង​គ្រឿង​ស្រវឹង គឺជា​បុព្វហេតុ​មួយទៀត ដែល​អាច​បង្ក​ឲ្យ​ទារក​ពិការភាព​ពី​កំណើត ជាពិសេស​ក្នុងដំណាក់កាល៣ខែ​ដំបូង ដែល​ទារក​កំពុងតែ​លូតលាស់ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត។ យក​ល្អ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ផ្អាក​សិន​ទៅ ដើម្បី​សុខភាព​ទារក ក៏ដូចជា​សុខភាព​ខ្លួនឯង​ផងដែរ។

៣. កត្ដា​បរិស្ថាន

ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​រស់នៅ​តំបន់​ដែល​ពោរពេញ​ទៅដោយ បរិស្ថាន​ពុល ក៏​អា​ចប​ណ្តោ​ល​ឲ្យ​ទារក​មាន​បញ្ហា​ពិការភាព​ពី​កំណើត​ដែរ។ ជាពិសេស ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ស្រូបយក​ជាតិពុល ពី​ថ្នាំ​សម្លាប់​សត្វល្អិត ឬក៏​ជាតិ​សំណ ពី​ការ​ផ្សារ​ដែក ជា​រៀងរាល់ថ្ងៃ។

៤.ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់

តាម​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់​ដូចជា ឆ្កួតជ្រូក ថប់​អារម្មណ៍ ធ្លាក់​ទឹកចិត្ត ។ល។ អាច​នាំ​ឲ្យ​ពិការភាព​ពី​កំណើត។ អ្នកជំនាញ​បាន​រកឃើញថា សារ​ធាតុគីមី​មួយចំនួន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ថ្នាំ​ទាំងនេះ អាច​ជ្រាបចូល​ទៅក្នុង​ចរន្តឈាមរ​សប់​ទារក​តាមរយៈ​សុខ ហើយ​បង្ក​ផលប៉ះពាល់​ដល់​សរីរាង្គផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here