សព្វថ្ងៃនេះ​នៅតែមាន​ការយល់ច្រលំ​ថា ទឹក​ដែល​ដាំ​ពុះ​ហើយ​អាច​ទុកចោល​ក្នុង​កំសៀវ ហើយ​អាច​ដាំ​ឲ្យ​ពុះ​យកមកប្រើ​ម្តងទៀត​បាន។ ប៉ុន្តែ​ការពិត​វា​មាន​ហានិភ័យ​ខ្ពស់​នៅពេលដែល​ទឹក​ក្នុង​កំសៀវ​ត្រូវបាន​ដុត​កម្តៅ​ម្តង​ហើយ​ម្តងទៀត។ សម្រាប់​ទឹក​ដែល​ផ្តល់​ឲ្យ​កូន​របស់​អ្នក​គួរតែ​ច្រោះ​ឲ្យ​ស្អាត ហើយ​ដាំ​ឲ្យ​ពុះ​ចំនួន១៥នាទី​តែមួយ​លើក​ទេ ទើប​សុវត្ថិភាព។

តើ​ទឹក​ដាំ​ពុះ​ម្តង​ហើយ​ម្តងទៀត​មាន​អ្វី​កើតឡើង?

១.ទឹក​ដែល​ដាំ​ពុះ​ក្នុង​កំសៀវ​ម្តង​ហើយ​ម្តងទៀត នឹងមាន​លាយ​លោហធាតុ​ច្រេះ។

២.ទឹក​ដែល​ដាំ​ពុះ​ក្នុង​កំសៀវ​ម្តង​ហើយ​ម្តងទៀត នឹង​កើតមាន​ធាតុ​បង្ក​ជំងឺ​យ៉ាងច្រើន។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​ពី​ការជ្រើសរើស​ទឹក​សម្រាប់​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ?

១.ត្រូវ​ប្រើ​ទឹក​ចម្រោះ ឬ​ទឹកស្អាត​ទៅ​ដាំ​ឲ្យ​ពុះ។

២.កុំ​យក​ទឹក​កំពុងតែ​ក្តៅ​ទៅ​ឆុង​ទឹកដោះគោ ព្រោះ​វា​អាច​បាត់បង់​សារធាតុចិញ្ចឹម​នៅក្នុង​ទឹកដោះគោ។

៣.ទឹក​ដែល​ដាំ​ពុះ​កុំ​ទុក​ឲ្យ​ត្រជាក់​ពេក សីតុណ្ហភាព​ត្រឹម ៤០ដឺ​ក្រេ គឺ​ល្អ​បំផុត​ក្នុងការ​ឆុត​ទឹកដោះគោ​ហើយ។

៤.កុំ​ព្យាយាម​យក​ទឹក​ដែល​ដាំ​ពុះ​ម្តង​ហើយ​ទៅ​កម្តៅ​ឲ្យ​សោះ គឺ​ត្រូវ​ផ្លាស់ប្តូរ​ទឹក​ថ្មី​រាល់ថ្ងៃ។

៥.មួយវិញទៀត អ្នក​អាច​ប្រើប្រាស់​ទឹកបរិសុទ្ធ​តែមាន​កម្រិត​ស្តង់ដារ​ខ្ពស់​សម្រាប់​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ក៏បាន​ដែរ។

សរុប​មកវិញ​ចំពោះ​ទឹក​ដែល​ដាំ​ពុះ​ម្តង​ហើយ ហាម​ដាច់ខាត​កុំ​យកទៅ​ដាំ​ម្តងទៀត​សម្រាប់​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​សោះ គឺ​ត្រូវ​ប្តូរ​ទឹក​ថ្មី​រាល់​ពេលដែល​ដាំ៕