ស្រាយ​ចម្ងល់ ស្ដ្រី​មាន​ផ្ទៃពោះ​អាច​លាប​ឡេ​រ​បានទេ ?

0
1

ភាពស្រស់ស្អាត​របស់​ស្ដ្រី​គ្រប់រូប​រមែង​កើតមាន​គ្រប់ពេលវេលា បើទោះបីជា​ពេលនេះ​នាង​កំពុង​ពពោះ​ក៏ដោយ នាង​តែ​ចង់បាន​សម្រស់​ស្រស់ស្អាត​ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ស្វាមី​នាង ដោយឡែក​ថ្ងៃនេះ គេហទំព័រ Baby and Mom ឬ មាតា និង ទារក នឹង​បកស្រាយ​រាល់​ចម្ងល់​ដែល​បាន​ចោទ​សួរថា ស្ដ្រី​មាន​ផ្ទៃពោះ​អាច​លាប​ឡេ​រ ឬ ឡេ​រកា​ពារ​កំដៅថ្ងៃ​បានទេ ? តើ​មានប្រតិកម្ម​ដែរឬទេ ប្រសិនបើ​ប្រើប្រាស់​ប្រភេទ​គ្រឿងសម្អាង​ថែរក្សា​ស្បែក​ទាំងអស់នេះ ?

ចម្លើយ​គឺ​សូម​ប្រាប់​មួយ​មាត់​យ៉ាងខ្លី​បាន​ថា “ប្រើ​បាន ” គ្មា​បញ្ហា​ប្រតិកម្ម​លើ​ស្បែក​ឡើយ ក៏ប៉ុន្ដែ​លុះត្រាតែ ប្រភេទ​ឡេ​រលាប​ស្បែក​នេះ​មាន​សារធាតុ​នៅក្នុង​ក្រុម Retinoids ដែល​បាន​ពិសោធន៍​ក្រដាស PH មាន​ព័ណ៌​ក្រហម​តែប៉ុណ្ណោះ ព្រោះ​បើ​មិន​ដូច្នោះ​ទេ គឺមាន​ប្រតិកម្ម​ស្បែក នឹងមាន​ផលប៉ះពាល់​ដល់​ទារក​ដែល​នៅក្នុង​ផ្ទៃ​ជាមិនខាន ។

ការ​ចំណាំ​ក្រុម​របស់​ធាតុ Retinoids រួមមាន៖
– retinol (វីតាមីន អា)
– retinoic acid (ក្រុម​វីតាមីន អា )
– retinaldehyde
– retinyl esters (មាន​រួម​ក្រុម​ជាមួយ retinyl propionate និង retinyl palmitate)
ហើយ​ក្រុម​សារធាតុ​គីមី​ទាំងនេះ​មាន​បញ្ជាក់​នៅលើ​រូបធាតុ​ផ្សំ​របស់​ឡេ​រ ដែល​ងាយ​ចំណាំ​ដូចជា​អក្សរ Adapalene
Retin-A®, Stieva- A®, Renova® , Adapalene (Differin®) ជាដើម ។

សូមបញ្ជាក់​ចំពោះ​ប្រភេទ​ឡេ​រលាយ ដែលមាន​ការពិសោធន៍​ជាតិ​អាស៊ីត​ខ្ពស់ និង​មិន​មែនមាន ក្រដាស PH មាន​ព័ណ៌​ក្រហម មិនបាន​អនុញ្ញាតិ​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ប្រើប្រាស់​ឡើយ ព្រោះ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here