Skip to content

បើ​មាន​បញ្ហា​ទាំងនេះ នៅ​ត្រីមាស​ដំបូង និង​ចុងក្រោយ ត្រូវ​រក​ពេទ្យ​ភ្លាម

រឿង​សំខាន់​ជាងគេ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​បំផុត គឺ​បញ្ហា​សុខភាព ព្រោះ​ក្នុងដំណាក់កាល​នេះ ស្ត្រី​អាចមាន​អា​ការមិន​ប្រក្រតី​មួយចំនួន​អាច​កើតមានឡើង ដែល​តម្រូវ​ឲ្យ​ធ្វើការ​ព្យាបាល​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​ម្តាយ និង​កូន។ ដូច្នេះ ប្រសិនបើ​អ្នក​សង្កេតឃើញ​មាន​បញ្ហា​មួយចំនួន​ដូចខាងក្រោម​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម៖

ហូរឈាម​តាម​ទ្វារមាស៖ បើ​ឈាម​ចេះតែ​ហូរ​ចេញមក​តាម​ទ្វារមាស​ក្នុងពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ព្រោះ​វា​អាចជា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន ឬ​ការ​រលូត​កូន។ តែ​ប្រសិនបើ​ការឈឺចាប់ និង​ហូរឈាម​កើតឡើង​នៅ​ចន្លោះ​ខែ​ទី៧ ឬ​ទី៨ វា​អា​ចប​ណ្តោ​ល​មកពី​សុក​មាន​បញ្ហា។

ទារក​គ្មាន​សកម្មភាព៖ ប្រសិនបើ​កូន​នៅក្នុង​ផ្ទៃ​គ្មាន​សកម្មភាព ឬ​លែង​ធាក់​អ្នក​ទេនោះ អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម ព្រោះ​មានតែ​ឧបករណ៍​អេឡិចត្រូនិក​ទេ ទើប​អាច​មើលឃើញ។

ការ​រាគ​នោម៖ ស្ត្រី​មួយចំនួន​អាច​រាគ​នោម​ដោយ​មិនដឹង​ខ្លួន នេះ​ដោយសារតែ​ស្បូន​រីក​ធំ​ប្រជ្រៀត​ផ្លោក​នោម​ក្នុងពេល​មាន​ផ្ទៃពោះ។ កត្តា​មួយ​នេះ អ្នក​ក៏ត្រូវ​ព​គ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ។

ឈឺពោះ និង​ឈឺក្បាល​ខ្លាំង៖ បើ​អ្នក​ម្តាយ​មាន​សម្ពាធ​ឈាម​ខ្ពស់ ហើយ​ចេះតែ​ឈឺក្បាល​ធ្ងន់ធ្ងរ​កើតឡើង​ក្នុង​ត្រីមាស​ទី៣ វា​អាចជា​ជំងឺ​ក្រឡាភ្លើង។ ហេតុនេះហើយ អ្នក​ម្តាយ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

កើត​ជំងឺ​ផ្កា​សាយ៖ តាមរយៈ​ការសិក្សា​មួយចំនួន​បានបង្ហាញ​ថា ស្ត្រី​ដល​មាន​ផ្ទៃពោះ គឺ​ងាយ​នឹង​កើត​ជំងឺ​ផ្កា​សាយ​ខ្លាំងណាស់។ ដូច្នេះ​ប្រសិនបើ​អ្នក​ម្តាយ​គ្រប់រូប​ដឹងថា ខ្លួន​ពិតជា​មាន​ជំងឺ​ផ្កា​សាយ​ត្រូវ​ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម៕