បន្ទាប់ពីចេញពីពេទ្យក្រោយសំរាលគ្រូពេទ្យបានអោយយោបល់ត្រូវយកទារកសំដឹល ឬអាំងថ្ងៃយ៉ាងតិច ២ដង គឺ 7-9ព្រឹក និងបន្ទាប់ពី 4ល្ងាចនៅក្នុងមួយថ្ងៃ យ៉ាងហោចណាស់អោយបាន 10ថ្ងៃដែរ។ ចាស់ៗពីដើមក៏បានអនុវត្តន៍បែបនេះជាយូរយារណាស់មកហើយ គឺក្នុងគោលបំណង កាត់បន្ថយភាពលឿងរបស់ទារក។
ការចេញលឿងរបស់ទារកធម្មតាចន្លោះពីអាយុ 2-10ថ្ងៃ ដោយគ្មានរោគសញ្ញាអ្វីទាំងអស់ ដូចជា ក្តៅខ្លួន ឬត្រជាក់ខ្លួន ថយបៅ កន្ត្រាក់ដៃជើងនោះទេ ផ្ទុយមកវិញទារកអាចបៅធម្មតា និងឡើងទំងន់។ ចំពោះទារកគ្រប់ខែការចេញលឿងនេះមានរហូតដល់ 60% ឯទារកមិនគ្រប់ខែច្រើន ជាង90%។ ជាតិលឿងនេះកើតមកពីការចាល់ច្រើននូវពួកបីលីរុយប៊ីនក្នុងគ្រាប់ឈាម នៅក្នុងសសៃឈាម ហើយជ្រាបចូលក្រោមស្បែកទារកដែលមិនអាចបញ្ជេញទាន់តាមថ្លើមទៅកាន់លាមក។ មូលហេតុបណ្តាលមកពី ឈាមក្រហមទារកដែលត្រូវជំរុះចោលមានចំនួនច្រើន និងមុខងារថ្លើមមិនទាន់ដំណើរការល្អ រួមផ្សំនឹងពោះវៀនដែលមិនទាន់មាន flore នៅលើពោះវៀនដែលជំរុញអោយស្រូបជាតិលឿងទៅវិញច្រើន។ ការហាលថ្ងៃជាជំរើសល្អបំផុតដោយក្នុងពន្លឺថ្ងៃមានកាំរស្មីអ៊ុលត្រាវីយូឡេ UV ជួយអោយប៊ីលីរុយប៊ីនទាំងនោះអាចចេញតាមទឹកនោមបាន និងកាតលបន្ថយជាតិលឿងរបស់ទារក។
ចំពោះការចេញលឿងមុន 24H និងលើសពី 10ថ្ងៃ រួមទាំងរោគសញ្ញាដ៏ទៃទៀត គឺជារឿងអាក្រក់បំផុតសំរាប់ទារក ដែលទាមទារការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។
ផលវិបាកមួយដែលតែងតែជួបចំពោះការចេញលឿងលើទារកមិនគ្រប់ខែគឺការប៉ះពាល់ខួរក្បាលដែលអោយកូនទៅជាប្រកាច់ និងមិនគ្រប់ទឹក ឬពិការកាយសម្បទា។ ក្រៅពីហាលថ្ងៃ គឺគ្រូពេទ្យទារកមានម៉ាស៊ីនពន្លឺដើម្បីជួយ ឬត្រូវការធ្វើការផ្លាស់ប្តូរឈាមជាបន្ទាន់ដើម្បីយកជាតិលឿងចេញ។
ប្រភព៖ គ្លីនិកកុមារ &ទារកអង្គតាម៉ិញ/ឯកទេសជំងឺកុមារ និងទារក
អាស័យដ្ឋាន៖ ផ្លូវវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ (ចន្លោះផ្លូវ2004-វេងស្រេង)