សម្រាប់អ្នកជាឪម្ដាយគ្រប់រូប កូនគឺជាកែវភ្នែក និងជាទ្រព្យដ៏សំខាន់បំផុតសម្រាប់គ្រួសារ។ ឪពុកម្ដាយពិតណាស់ ចង់អោយកូនៗ របស់ខ្លួនលូតលាស់ មានសុខភាពល្អ និងឆ្លាតវាងវៃពីមួយថ្ងៃទៅមួយថ្ងៃ។

ចាប់តាំងពីពេលកើតរហូតដល់ពេលកូនៗចាប់ផ្ដើមរៀនដើរ អ្នកដែលជាឪពុកម្ដាយតែងតែប្រុងប្រយ័ត្នចំពោះការថែរក្សា និងផ្ដល់នូវអាហារដែលមានសារធាតុចិញ្ចឹមល្អៗ ដើម្បីទ្រទ្រង់ និងជួយអោយការលូតលាស់ទាំងរូបរាង្គកាយ និងប្រាជ្ញាស្មារតីកូនៗរបស់ពួកគេបានល្អ។
កុមារទើបនឹងកើត ជាពេលដែលត្រូវផ្ដល់អោយទឹកដោះតែមួយមុខគត់ អាចជាទឹកដោះម្ដាយ ឬ ទឹកដោះគោ ឬក៏ទឹកដោះម្ដាយផង ទឹកដោះគោផង។ ទាំងទឹកដោះម្ដាយ និងទឹកដោះគោ ផ្ដល់នូវអាហារូបត្ថម្ភដែលជាកុមារត្រូវការក្នុងដំណាក់កាល ១ ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។
កំឡុងពេល ១ ដល់ ៤ ឆ្នាំ ជាពេលដែលសំខាន់បំផុតសម្រាប់ការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ។ ដំណាក់កាលដំបូងនៃកុមារភាព ខួរក្បាលរបស់ពួកគេចាប់ផ្ដើមបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការរៀនសូត្រ និងអភិវឌ្ឍន៍នៅពេលខាងមុខ។ ខណៈពេលដែលហ្សែនផ្ដល់នូវផែនទីដំបូងសម្រាប់ការលូតលាស់ វាជាបទពិសោធន៍ និងទំនាក់ទំនងប្រចាំថ្ងៃដែលមានឥទ្ធិពលទៅលើខួរក្បាលរបស់កុមារ។ នេះគឺជាពេលវេលាល្អ ដែលឪពុកម្ដាយត្រូវតែផ្ដល់នូវបរិយាកាសដែលមានផាសុខភាព សុវត្ថិភាព និងការមើលថែអោយបានល្អដល់កូនៗរបស់ពួកគេ ព្រមទាំងបង្កើតទំនាក់ទំនងជិតស្និតជាមួយពួកគេដូចជា ការនិយាយលេង អានសៀវភៅអោយពួកគេស្ដាប់ លេងជាមួយពួកគេ និងផ្ដល់នូវប្រភេទអាហារដែលសំបូរទៅសារធាតុបំប៉នដែលល្អសម្រាប់ជំនួយដល់ការលូតលាស់ខួរក្បាលកុមារដំណាក់កាលដំបូងនេះ។ ទាំងនេះគឺជាសារធាតុបំប៉នដ៏ល្អបំផុតសម្រាប់ជំនួយដល់ការលូតលាស់ខួរក្បាលកុមារ និងជួយធ្វើអោយក្មេងឆ្លាត៖
● DHA ៖ គឺជាអាស៊ីតខ្លាញ់ polyunsaturated អូមេហ្គា 3 ដែលមាននៅក្នុងខួរក្បាល។
វាត្រូវបានចងភ្ជាប់ទៅនឹងភាពវៃឆ្លាតក្នុងការងារ និងអនាគតរបស់កូនអ្នក ឬការយល់ដឹងរបស់គាត់។ ពាក្យថាការយល់ដឹងរួមបញ្ចូលនូវសមត្ថភាពខួរក្បាលជាច្រើនប្រភេទ។
● Omega3,6,9 ៖ អូមេហ្គា 3 6 9 គឺមានសារៈសំខាន់ពេញមួយជីវិតរបស់យើង។ ដំណាក់កាលដំបូងនៃជីវិត អាស៊ីតខ្លាញ់ទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ និងការអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍន៍ភ្នែក និងខួរក្បាល។● វីតាមីន B12 ៖ ជួយបន្ថយបញ្ហាប្រព័ន្ធប្រសាទដែលអាចបណ្តាលឱ្យស្ពឹក (ការគិតយឺត) ឬរមួលសាច់ដុំនៅម្រាមដៃ និងម្រាមជើង អតុល្យភាពរាងកាយ ការធ្លាក់ទឹកចិត្ត និងជំងឺវង្វេង។
● Sphingomyelin (SM) ៖ គាំទ្រដល់ការបង្កើត myelination ខួរក្បាល ដែលជាដំណើរការដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងភាពចាស់ទុំនៃការយល់ដឹងរបស់កុមារ។ Sphingomyelin តែងមានវត្ដមាននៅក្នុងទឹកដោះម្តាយដែលមានតួនាទីផ្ដល់នូវអាហាររូបត្ថម្ភសម្រាប់ទារក។ យ៉ាងណាមិញ មានមនុស្សតិចតួចណាស់បានដឹងថា Sphingomyelin ជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍន៍ការយល់ដឹងរបស់កុមារ។
● អាស៊ីតអាមីណូ ៩ ប្រភេទ៖ អាស៊ីតអាមីណូផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពរបស់មនុស្ស ដូច្នេះហើយ យើងត្រូវប្រាកដថា យើងត្រូវទទួលបានសារធាតុទាំងនេះគ្រប់គ្រាន់ពីរបបអាហារប្រចាំថ្ងៃ។ អាស៊ីតអាមីណូសំខាន់ៗ ទាំងនេះ មាននៅក្នុងប្រភេទអាហារដូចជា សាច់គោ ស៊ុត គ្រាប់ធញ្ញជាតិ ត្រី និងសណ្តែកជាដើម។
ជារួមមកប្រភេទសារធាតុចិញ្ចឹមខាងលើ គឺមាននៅក្នុងប្រភេទទឹកដោះគោរូបមន្ដថ្មី Foremost Omega3,6,9 ដែលជួយដល់ការលូតលាស់ប្រាជ្ញាស្មារតី ឆ្លាតវាងវៃ និងរាង្គកាយទាំងស្រុង។
លោកអ្នកអាចស្វែងយល់បន្ថែមអំពីផលិតផល ឬរកទិញបានតាមរយៈ គេហទំព័រ “ Super Mom Club” ឬ គេហទំព័រ តេលេក្រាម “Foremost Cambodia” ៕