ពេលកំពុងតែក្លាយជាម្តាយរបស់គេ តើភរិយារបស់អ្នកពិបាកក្នុងខ្លួនរហូតដល់យំមែនទេ? តើភរិយាមរបស់អ្នកមានអារម្មណ៍ថា ម្តងស្រួលម្តងមិនស្រួលនៅក្នុងខ្លួនមែនទេ? តើភរិយាមរបស់អ្នកឧស្សាហ៍ខឹងច្រើនដោយគ្មានមូលហេតុមែនទេ? គ្មានស្ត្រីណាម្នាក់ចង់មានអារម្មណ៍ផ្លាស់ប្តូរអំឡុងពេលមានផ្ទៃពោះបែបនេះឡើយ។ ប៉ុន្តែបណ្តោលមកពីការប្រែប្រួលកម្រិតអ័រម៉ូនមួយចំនួននៅក្នុងខ្លួន មិនមែនមកពីស្ត្រីខ្លួនឯងននោះទេ។
ដូច្នេះស្វាមីគួរតែណែនាំបច្ចេកទេសទាំងនេះដល់ភរិយាពេលកំពុងមានផ្ទៃពោះ៖
១.ស្វែងរកសកម្មភាពដែលភរិយារបស់អ្នកចាប់អារម្មណ៍ធ្វើ។
២.ឈប់ឲ្យភរិយាមមើលព័តមានអវិជ្ជមានគ្រប់ប្រភេទ។
៣.ព្យាយាមឲ្យភរិយាមគេងឲ្យបានច្រើនបំផុត។
៤.ប្រសិនបើភរិយាមរបស់អ្នកមានអារម្មណ៍មិនល្អ ចូរព្យាយាមចំណាយពេលនិយាយជាមួយនាង ដើម្បីបន្ធូរអារម្មណ៍។
៥.នាំភរិយាមឲ្យធ្វើសមាធិ ឬប្រសិនបើនាងមិនអាចអង្គុយបាន សូមឲ្យពួកគេគេង ហើយដកដង្ហើមឲ្យបានវែងៗ ដើម្បីធ្វើឲ្យស្ងប់ចិត្ត។
៦.មួយចំណុចទៀត គឺត្រូវឲ្យភរិយាមហាត់យូហ្គាតាមការណែនាំ ឬមើលវីដេអូតាមយូធូបជាដើម។
ក្រៅពីនេះស្វាមីទាំងឡាយគួរតែលើកទឹកចិត្តភរិយាគ្រប់ពេល ហើយមិនត្រូវប្រើពាក់សំដីគរោះគំរើយដាក់ពួកគេឡើយ ព្រោះគ្មានស្ត្រីមានផ្ទៃពោះរូបណាចង់ជួបអារម្មណ៍នៃមិនស្រួលបែបនេះទេ៕