អាហារសម្បូរវីតាមីន ដែលទារកចាប់ពីអាយុ៦ខែត្រូវការខ្វះមិនបាន

0
1
Toddler eating boiled egg in the restaurant

ចាប់ពីកូនកើតមករហូតដល់អាយុ៦ខែ អ្នកមិនចាំបាច់បារម្ភអំពីវីតាមីនដែលកូនត្រូវការនោះទេ ព្រោះទឹកដោះម្តាយតែមួយមុខគត់ គឺគ្រប់គ្រាន់ណាស់ទៅហើយក្នុងការផ្តល់អ្វីៗគ្រប់យ៉ាងដែលរាងកាយកូនត្រូវការ។ ប៉ុន្តែឈានដល់វ័យ៦ខែឡើងទៅ ទារកត្រូវការវីតាមីនបន្ថែម ដើម្បីទ្រងទ្រង់ដល់ការលូតលាស់ទាំងរាងកាយ និងបញ្ហា។

ខាងក្រោមនេះជាបញ្ជីអាហារដែលសម្បូរទៅដោយវីតាមីន សម្រាប់ទារកចាប់ពី៦ខែ៖

Toddler eating boiled egg in the restaurant

១.ត្រី

ត្រីត្រូវបានគេចាត់ទុកជាអាហារដំបូងសម្រាប់កុមារ ព្រោះវាអាចបំពេញតម្រូវការវីតាមីនដល់កូនបានគ្រប់គ្រាន់។ ជាពិសេសត្រីដែលសម្បូរជាតិខ្លាញ់ដូចជា ត្រីសាម៉ុន ត្រីសាឌីន និងត្រីស្បៃកា មានប្រយោជន៍សម្រាប់កុមារដែលចេះដើរតេះតះអាយុចាប់ពី៦ដល់ ១២ខែ។

២.សាច់

គេតែងសង្កេតឃើញថា ក្មេងៗចូលចិត្តសាច់មាន់ សាច់ជ្រូក ឬសាច់ក្រហម ក្នុងទម្រងណាមួយ។ ដូច្នេះប្រសិនបើអ្នកបន្ថែមសាច់ដែលឆ្អិនល្អក្នុងរបបអាហារកូនជាប្រចាំ នោះឱកាសទទួលបានប្រូតេអ៊ីនកាន់តែច្រើនដែរ។

៣.ផ្លែឈើ

ប្រសិនបើអ្នកមិនចូលចិត្តទទួលទានសាច់ទេ នោះកូនរបស់អ្នកនឹងបាត់បង់នូវវីតាមីនដែលរាងកាយពួកគេត្រូវការ ដើម្បីលូតលាស់។ ដូច្នេះអ្នកអាចបន្ថែមផ្លែឈើមួយចំនួនដូចជា ចេក ស្វាយទុំ ឬផ្លែស៊េរី កូនរបស់តូចនឹងទទួលបានបរិមានវីតាមីនតាមតម្រូវការ។

៤.បន្លែបៃតង

យើងទាំងអស់គ្នាដឹងច្បាស់ពីអត្ថប្រយោជន៍នៃសារធាតុចិញ្ចឹមរបស់បន្លែបៃតងហើយ ជាពិសេសប្រភពប្រូតេអ៊ីនដែលសាកសមសម្រាប់កុមារតូចៗ។ បន្លែដូចជាស្ពៃខ្មៅ ស្ពៃក្តោប ផ្កាខាត់ណាពណ៌ខៀវ គឺជាបន្លែធម្មជាតិដែលកូនអាយុ៦ខែអាចធ្វើការរំលាយបានល្អ ហើយក៏ងាយក្នុងការស្រូបយកវីតាមីនដែលរាងកាយត្រូវការផងដែរ។

៥.ស៊ុត

ស៊ុត មិនត្រឹមតែជាអាហារដែលមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងសម្បូរទៅដោយវីតាមីនដែលកុមារតូចៗត្រូវការបន្ទាប់ពីទឹកដោះម្តាយ។ សូមទម្លាប់បន្ថែមស៊ុតសមួយចំណែកនៅក្នុងរបបអាហាររបស់កូនជាប្រចាំ រហូតកូនធុញ អ្នកអាចចាប់ផ្តើមបន្ថែមស៊ុតលឿងវិញ។

៦.ទឹកផ្លែឈើ

កូនរបស់អ្នកអាចទទួលទានទឹកផ្លែឈើស្រស់ៗបន្តិចបន្តួចជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវផ្តល់ទឹកផ្លែឈើកំប៉ុងដែលដាក់លក់លើទៅផ្សារដាច់ខាត។ ទឹកផ្លែឈើស្រស់មានផ្ទុក វីតាមីនC ច្រើន ដែលរាងកាយកុមារត្រូវការ តែកុំឲ្យកូនទទួលទានច្រើនពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here