មូលហេតុដែលធ្វើឲ្យអ្នកម្តាយខ្វះទឹកដោះឲ្យកូនបៅ

0

ការបំបៅដោះកូនគឺជារឿងធម្មជាតិមួយដែលអ្នកម្តាយគ្រប់រូបត្រូវតែធ្វើហើយការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទារកទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត់។ ប៉ុន្តែតើអ្នកដឹងទេ ហេតុអ្វីបានជាមនុស្សស្រីមួយចំនួនគ្មានទឹកដោះគ្រប់គ្រាន់ឲ្យកូនបៅ?

បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ស្ត្រីដែលខ្វះទឹកដោះឲ្យកូនបៅ អាចបណ្តោលមកពីសុដន់គ្មានក្រពេញកោសិកាគ្រប់គ្រាន់ ដែលមិនអាចផលិតទឹកដោះឲ្យកូនតាមត្រូវការបានឡើយ។ ជាពិសេសអ្នកត្រូវចាំថា ប្រសិនបើក្នុងកំឡុងពេលមានផ្ទៃពោះសុដន់របស់អ្នកមិនរីកធំជាងមុន ច្បាស់ជាមានបញ្ហានេះកើតឡើងហើយ។

មួយវិញទៀត សម្រាប់ស្ត្រីដែលបានថ្នាំគ្រាប់ពន្យាកំណើត វះកាត់សុដន់ និងទម្លាប់ជក់បារី ក៏អាចប្រឈមនឹងបញ្ហាខ្វះទឹកដោះសម្រាប់ទារកជាទីស្រឡាញ់ផងដែរ៕