ការផ្តល់ចំនីអាហារដែលសម្បូរសារធាតុចិញ្ចឹម និងប្រូតេអ៊ីនគ្រប់គ្រាន់ដល់កូន ពិតជាចាំបាច់បំផុតដែលអ្នកម្តាយគ្រប់រូបត្រូវធ្វើ។ ក៏ប៉ុន្តែ ការផ្តល់ចំណីអាហារមិនបានត្រឹមត្រូវអាចបង្កឲ្យមានបញ្ហាសុខភាពទៅថ្ងៃក្រោយ។ បើយោងតាមគេហទំព័រ soha បានង្ហាញថា មានកំហុសឆ្គង៣ចំណុចដែលអ្នកម្តាយតែងតែប្រព្រឹត្តដោយមិនដឹងខ្លួន នៅពេលផ្តល់ចំណីដល់កូន។
១.បន្ថែមអំបិលទៅក្នុងអាហាររបស់កុមារក្រោមអាយុ១ឆ្នាំ
កុមារដែលមានអាយុតិចជាង១ឆ្នាំ មិនគួរបន្ថែមអំបិលចូលទៅក្នុងរបបអាហាររបស់ពួកគេនោះទេ ព្រោះវាអាចបង្កឲ្យខ្សោយតម្រងនោម ហើយបើទោះបីជាអ្នកប្រអំបិលត្រឹមតែ១ក្រាមក្នុងមួយថ្ងៃក៏ដោយ។ ហេតុនេះ ក្នុងពេលចម្អិនអាហារអ្នកម្តាយមិនគួរបន្ថែមអំបិល ឬស្ករទៅក្នុងរបបអាហាររបស់កុមារឡើយ ដោយសារតែជាតិស្ករជាដើមហេតុដែលនាំឲ្យកុមារធាត់។
២.ឲ្យកូនញ៉ាំទឹកដោះគោ មិនញ៉ាំអាហារពេលព្រឹក
នៅពេលព្រឹកកុមារភាគច្រើនចូលចិត្តទទួលទានតែទឹកដោះគោ ហើយមិនទទួលទានអាហារឡើយ។ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេនៅតែឃ្លាន ព្រោះប្រូតេអ៊ីនៅក្នុងទឹកដោះគោធ្វើឲ្យក្រពះពិបាកស្រូប។ ដូច្នេះមុននឹងឲ្យកុមារញ៉ាំទឹកដោះគោ អ្នកគួរតែបញ្ចុះបបរ ឬអាហារផ្សេងៗទៀតជាមុនសិន។
៣.បរិភោគនំដុត ឬអាហារអាំង
នំដុត ឬអាហារអាំងដែលមានជាតិខ្លាញ់ពិតជាមានក្លិនឈ្ងុយគួរឲ្យទាក់ទាញ។ ប៉ុន្តែក្លិនអាហារប្រភេទនេះមានផ្ទុកសមាសធាតុកាបូនដែលបង្កឲ្យកើតជំងឺមហារីក។ ដូច្នេះ អ្នកមិនគួរឲ្យកុមារបរិភោគអាហារប្រភេទនេះច្រើនពេកនោះទេ គួរតែកំណត់១ខែញ៉ាំ២ដងបានហើយ៕