ទារកដែលកើតមកមានទម្ងន់ស្រាលជ្រុលក៏មានបញ្ហា ប៉ុន្តែចំពោះទារកដែលកើតមកធ្ងន់ជ្រុលក៏មែនបញ្ហាដែរ តើអ្នកឆ្ងល់ទេ បណ្តោលមកពីអ្វី? បើយោងតាមអ្នកជំនាញបានរកឃើញថា ទារកដែលកើតមកថ្លោះខ្លាំងពេកអាចប្រឈមនឹងហានិភ័យនៃជំងឺធាត់នៅពេលពួកគេធំឡើង។
ការសិក្សាទៅលើកុមារជាង ១០.១៨៦នាក់ ក្រុមអ្នកជំនាញបានធ្វើការសនិដ្ឋានថា កុមារដែលកើតមកមានទ្ងន់ស្រាលជ្រុល ឬថ្លោះជ្រុល អាចប្រឈមហានិភ័យនៃបញ្ហាសុខភាពខ្ពស់ដូចគ្នាទៅថ្ងៃអនាគត់។ ជាពិសេសកុមារដែលកើតមកថ្លោះជ្រុល អាចក្លាយទៅជាមនុស្សធាតុខ្លាំងនៅពេលដែលពួកគេធំឡើង បើធៀបទៅនឹងកុមារដទៃទៀត។
ប្រសិនបើទារកកើតមកមានទម្ងន់លើស ៥គីឡូក្រាម ពួកគេត្រូវប្រឈមនឹងហានិភ័យធាត់រហូតដល់ទៅ៦០ភាគ។ ដូច្នេះហើយ ឱពុកម្តាយគ្រប់រូបត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានរបស់កូនៗ និងទម្លាប់ឲ្យពួកគេធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៕