ប្រយ័ត្ន!! ក្លិនទឹកអប់គ្រោះថ្នាក់ដល់ម្ដាយ និងទារកក្នុងផ្ទៃ

0
86

ក្លិនទឹកអប់ក្រអូបៗ ជួយឱ្យមានអារម្មណ៍រំសាយនូវភាពនឿយហត់ និងកង្វល់ដ៏សែនតាណតឹងក្រោយពេលត្រឡប់មកពីកន្លែងធ្វើការ ការដើរកម្សាន្ដ ការជួបជុំផ្សេងៗជាដើម ដែលធ្វើឱ្យអ្នកម្ដាយកំពុងតាំងគភ៌នៅក្នុងបរិយាកាសអាប់អួរទាំងអស់នោះ ក៏ប៉ុន្ដែមុនស្រូបយកក្លិនក្រអូបរបស់ទឹកអប់ ស្ត្រីតាំងគភ៌ទាំងឡាយត្រូវអានអត្ថបទនេះជាមុនសិន ព្រោះទឹកអប់មានគុណវិបត្តិ និងបង្កគ្រោះថ្នាក់យ៉ាងដូចម្ដេចខ្លះ​ចំពោះមាតា និងទារកនៅក្នុងផ្ទៃយ៉ាងកាចសាហាវបំផុត។

ថ្ងៃនេះគេហទំព័រ Baby and Mom ឬ មាតា និងទារក សូមបកស្រាយចម្ងល់នេះ ដោយការលើកយកការបកស្រាយរបស់អ្នកជំនាញប្រាប់ពីផលអាក្រក់របស់ទឹកអប់ និងក្លិនរបស់វា។ ជំនាញបាននិយាយថា ផលិតផលទាំងឡាយដែលមានក្លិនក្រអូប មានគ្រោះថ្នាក់ដោយសារ សារធាតុផ្សំរបស់វានៅក្នុងមេទឹកអប់ ទឹកបាញ់សក់ ជាដើម។ ប្រសិនបើស្ត្រីតាំងគភ៌បានស្រូបឱស្ម័នពុលដែលមាននៅក្នុងទឹកអប់ទាំងអស់នោះចូលទៅ និងបណ្ដាលឱ្យកើតជំងឺជាច្រើនដូចជា រោគហឺត រលាកសួត រមាស់​និងមហារីកបានទៀតផង។ ដោយឡែកក្រុមអ្នកជំនាញ U.S. EPA បានពោលថា ប្រសិនបើស្ត្រីមានផ្ទៃពោះ ប្រើប្រាស់ទឹកអប់ច្រើនជារៀងរាល់ថ្ងៃ ហើយនៅក្នុងទឹកអប់នោះមានសារធាតុ Organic compounds នោះប្រាកដជាប្រឈមមុខកើតជំងឺមហារីកបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here