ស្ត្រីតាំងគភ៌គួរតែកោររោមប្រដាប់ភេទ មុនសម្រាលដែលឬទេ?

0
639

ការកោររោមប្រដាប់ភេទស្ត្រី និងការសុលមុនពេលសម្រាល គឺជាការត្រៀមជាមុននៃការប្រសូត ដែលកំពុងតែកើតឡើងនៅប៉ុន្មានម៉ោងមុនប្រសូត ដោយការត្រៀមជាស្រេចនូវវិធីទាំងពីរយ៉ាងនេះ តើធ្វើដើម្បីអ្វី មានហេតុផលអ្វី?

១.ការកោររោមប្រដាប់ភេទមុនសម្រាល៖
ដើម្បីឱ្យគ្រូពេទ្យបានធ្វើការវះកាត់ទ្វាមាសបានដោយងាយស្រួល មិនមានសរសៃរោមមករំខាន និងពេលក្រោយប្រសូតស្ត្រីតាំងគភ៌ ងាយស្រួលធ្វើការសម្អាតបានស្អាតផងដែរ ព្រោះក្រោយប្រសូតហើយអ្នកម្ដាយមានសំណល់ទឹកភ្លោះ ហូរចេញមកជាលក្ខណៈមួយខែ ទើបអាចបណ្ដាលឱ្យកើតអាការរលាកបាន ប្រសិនបើសម្អាតមិនបានស្អាតល្អ។

ការកោររោមប្រដាប់ភេទស្រ្តីមុនសម្រាល គ្រូពេទ្យនិងកោរនៅម្ដុំបរិវេណក្បាលផ្លោក និងជុំវិញមាត់ទ្វាមាស ហើយស្ត្រីខ្លះអាចនិងកោរ ខ្លះទៀតមិនបាច់កោរ ជាពិសេសស្ត្រីបរទេសភាគច្រើនមិនសូវនិយមការកោររោមនៅលើប្រដាប់ភេទមុនប្រសូត ព្រោះមិនមែនជាប្រទេសមានអាកាសធាតុក្ដៅហើយសើមដូចកម្ពុជា ហើយពួកគេមិនសូវមានរោមច្រើន ដែលជាការងាយធ្វើការសម្អាតជាជាង ហើយមានស្ត្រីខ្លះទៀត នាងភ័យខ្លាចរោមដែលដុះមកវិញនិងក្រាស់ជាមុន។

ប្រសិនបើអ្នកម្ដាយមិនចង់ធ្វើការកោររោមប្រដាប់ភេទមុនសម្រាលទេនោះ គឺអាចប្រាប់គ្រូពេទ្យបាន ព្រោះមន្ទីពេទ្យឯកជនមួយចំនួន មានបច្ចេកទេសទំនើប និងសម្រាលកូនដោយមិនបាច់ធ្វើការកោររោមប្រដាប់ភេទបានផងដែរ ព្រមទាំងសម្អាតទ្វាមាសបានយ៉ាងល្អទៀតផង។

២.ការសុលមុនពេលសម្រាល៖
ការសុល ឬមិនសុលនៅមុនពេលសម្រាលបុត្រ គឺអាស្រ័យទៅលើកម្លាំងនិងថាមពលរបស់អ្នកម្ដាយ ដែលត្រូវប្រឹងក្នុងពេលប្រសូត ហើយការដែលមិនសុលមុនប្រសូត គឺអាចនិងមានវត្ថុសំណល់មិនស្អាត កខ្វក់ បញ្ចេញមកមានក្លិនស្អុយ ដែលធ្វើឱ្យអ្នកម្ដាយពុល ឬចាញ់ក្លិននៅអម្លុងពេលប្រសូត ។ ជាការប្រសើរអ្នកម្ដាយគួរតែធ្វើការសុលមុនពេលប្រសូត ព្រោះដើម្បីជៀសវាងការពុលក្លិនលាមក និងក្លិនស្អុយរបស់ម្ដាយចំពោះទារកបាន និងមិនបណ្ដាលឱ្យទារកចាញ់ក្លិនហើយបាត់បង់ជីវិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here