តើជំងឺមហារីកប៉ះពាល់ដល់ការមានកូនដែរឬទេ?

0
57

អ្នកណាៗក៏ដឹងដែរថា ជំងឺមហារីក គឺជាឃាតករដ៏កាចសាហាវបំផុតក្នុងការឆក់ជីវិតមនុស្សនៅទូទាំងពិភពលោក។ ក៏ប៉ុន្តែ ក្រោយពេលព្យាបាលជំងឺមហារីកជាហើយ តើអាចប៉ះពាល់ដល់ការមានកូនដែរឬទេ? បើតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចំពោះស្ត្រីដែលរួចផុតជីវិតពីជំងឺមហារីក អាចមានឱកាសមានផ្ទៃពោះតិច បើធៀបទៅនឹងស្ត្រីដែលដទៃទៀត។
ជំងឺមហារីក អាចកាត់បន្ថយការផលិតកូនរហូតដល់ទៅ ៥០ភាគរយ ហើយកូនដែលកំពុងតែចាប់កំណើតអាចមានការអភិវឌ្ឍមិនបានល្អឡើយ។

ម្យ៉ាងវិញទៀត ការព្យាបាលជំងឺ ដោយប្រើវិទ្យុសកម្ម និងថ្នាំគីមី អាចប៉ះពាល់យ៉ាងខ្លាំងដល់ការមានកូន។ លើសពីនេះទៅទៀត សូម្បីតែស្បូន និងក្រពេញអូវែ ក៏រងនូវការខូចខាតដែរ។

ហេតុនេះហើយ អ្នកជំនាញបានផ្តល់អនុសាស្ត្រថា ស្ត្រីគ្រប់រូបត្រូវចេះការពារខ្លួនឲ្យបានល្អ នៅក្នុងវ័យក្មេង ដើម្បីជៀសផុតពីបញ្ហាយកកូនទៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here