ពិតប្រាកដណាស់សម្រាលបុត្រ ជាក្ដីកង្វល់មួយដែលមាតាគ្រប់រូបតែងតែបារម្ភ និងមានសតិអារម្មណ៍ភ័យព្រួយជាខ្លាំងនៅពេលថ្ងៃជិតប្រសូតបានមកដល់ ។ គេហទំព័រ មាតានិងទារក ឬ Baby and Mom បានជួយខ្វាយខ្វល់ជាមួយសុខទុក្ខរបស់អ្នកម្ដាយទាំងអស់គ្នាជានិពន្ធ ដូច្នោះហើយសុខភាពមាតា និងទារកទាំងឡាយ ប្រៀបបីដូចជាសុខភាពរបស់យើងដែរ។
ចំពោះការប្រសូតបុត្រដោយតាមបែបធម្មជាតិ និងមានការវះកាត់ គឺជាប្រការមួយដែលមាតាត្រូវយល់ដឹង ហើយមានការពិគ្រោះជាមួយគ្រូពេទ្យ មុនធ្វើការសម្រេចចិត្ត។ តើវិធីទាំងពីរខាងលើនេះ ជាអ្វី? មានបញ្ហាអ្វីដែលឬទេ?
ការប្រសូតបែបណាមិនឈឺជាង?
-ប្រសូតតាមធម្មជាតិ៖ មើលទៅដូចជាមានការឈឺចាប់បន្ដិច តែតាមធាតុពិត ការប្រសូតបែបនេះ កើតមានការឈឺចាប់តែនៅខណៈប្រសូតតែប៉ុណ្ណោះ ហើយនៅរយៈពេលខ្លីបំផុត ដោយគ្រាន់តែលេបថ្នាំបំបាត់ការឈឺចាប់ក៏អាចជួយបាន ព្រមទាំងងាយស្រួលដេរផ្ជិត ហើយមុខរបួសតូចបំផុត។
-ប្រសូតវះកាត់ ៖ ខណៈប្រសូតមិនឈឺចាប់ទេ ព្រោះឥទ្ធិពលនៃថ្នាំបំបាត់ការឈឺចាប់មានប្រសិទ្ធភាព តែក្រោយពីប្រសូតរួចក៏អស់សារធាតុថ្នាំ នោះនិងមានអាការឈឺចាប់យ៉ាងវេទនា លើសពីនោះទៅទៀត របួសនៃការវះកាត់មិនងាយជាសះស្បើយ ព្រមទាំងត្រូវឈឺមុខរបួសរយៈពេលដល់ទៅជាង ១ ខែទៀតផង។ នៅពេលដែលអ្នកម្ដាយចាប់ផ្ដើមកម្រើកខ្លួន ដើម្បីធ្វើកិច្ចការងារផ្សេងៗ និងធ្វើឱ្យមានអារម្មណ៍ឈឺចាប់ រួមទាំងនៅអម្លុងពេលបំបៅដោះកូន គឺត្រូវប្រយ័ត្នរបួសនៅបរិវេណពោះ ព្រោះបណ្ដាលឱ្យឈឺចាប់៕